Barcelona សម្លឹងឃើញខ្សែបម្រើ១រូប ក្នុងក្របខណ្ឌអ៊ីតាលី Serie A ជាបេក្ខភាពដែលអាចមកជំនួសតំណែងកីឡាករ Sergio Busquets

//s4.kh1.co/cb/cb901913a108d8b85ee4e0dff61e374b7c639d65.jpg
កីទ្បា

 ១៩-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានដាក់ការចាប់អារម្មណ៍ចង់បានខ្សែបម្រើកណ្ដាលរបស់ក្លិប Brescia កីឡាករ Sandro Tonali ក្នុងគោលបំណងចង់បានកីឡាកររូបនេះមកជំនួសតំណែងកីឡករ Sergio Busquets។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sandro Tonali 
  កីឡាករ Sandro Tonali 

យោងតាមកាសែត Don Balon បានឱ្យដឹងថា ក្លិប ​Barcelona គ្រោងនឹងស្វែងរកអ្នកជំនួសកីឡាករ Busquets នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដោយក្លិបសម្លឹងឃើញកីឡាករ Tonali ជាបេក្ខភាព១រូបដ៏ស័ក្ដិសមដើម្បីមកបំពេញតួនាទីរបស់កីឡាករ Busquets ដែលមានវ័យកាន់តែជ្រេ ដោយបច្ចុប្បន្នខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ មានវ័យ៣១ឆ្នាំទៅហើយ។

តាមរយៈប្រភពដដែលបានបន្តឱ្យដឹងទៀតថា មានក្លិបធំៗជាច្រើននៅអឺរ៉ុបក៏ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះផងដែរ រួមមានក្លិប Liverpool, Juventus និង Bayern Munich ដោយបច្ចុប្បន្នខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះ មានតម្លៃខ្លួនប្រមាណ ២៥លានអឺរ៉ូ (ឬប្រហែល២៧លានដុល្លារអាមេរិក)។

  កីឡាករ Sandro Tonali 
  កីឡាករ Sandro Tonali 

គួររម្លឹកផងដែរថា កីឡាករ Sandro Tonali បានតម្លើងអោយមកលេងក្នុងក្រុមឈុតធំរបស់ក្លិប Brescia នៅរដូវកាលមុននេះ ចំណែកឯក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនអោយក្លិប Brescia បាន៧ប្រកួត និងជួយបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន២ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T