ស្ងាត់ៗ តារាចម្រៀង និងអតីតបេក្ខភាព The Melody មាស មន្នីរាជ ចូលរោងការបាត់ ក្រោយស្ងាត់សិល្បៈ!

//s6.kh1.co/8b/8bac0ae751d4bf4118381dd18d7708172ca54c10.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អតីតបេក្ខភាពដ៏មានសមត្ថភាព ក្នុងកម្មវិធី Cambodia Idol រដូវកាលទី១ និងជាបេក្ខភាពThe Melody មាស មន្នីរាជ បច្ចុប្បន្ននេះហាក់ដូចជាស្ងាត់ខ្លាំងនៅក្នុងការងារសិល្បៈ មិនសូវជាបានលេចមុខនៅក្នុងកម្មវិធីនានា ដូចតារាដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី លោកក៏តែងតែចេញច្រៀងជាច្រើនជាមួយតារាល្បីៗ ដែលទទួលបានការពេញចិត្ត និងសរសើរយ៉ាងខ្លាំង ពីបណ្តាហ្វេនៗជាច្រើន។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវរូបភាព តារាប្រុសរូបនេះបានចូលរោងជ័យជាមួយនឹងភរិយារូបស្រស់។

ដោយក្នុងនោះឃើញថានៅក្នុងកម្មវិធីមង្គលរបស់លោក បានធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនចូលរួម ខណៈពេលដែលកូនកម្លោះក្រមុំ បានធ្វើការតុបតែងខ្លួនយ៉ាងសាកសមគ្នា ក្នុងឈុតរៀបការប្រពៃណីខ្មែរ។

ជាមួយដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ព្រោះស្ងាត់ៗពីសិល្បៈ ស្ងាត់តែពេលនេះក៏ឃើញលោក ចូលរោងរៀបការបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

មាស មន្នីរាជ
មាស មន្នីរាជ
មាស មន្នីរាជ
មាស មន្នីរាជ
មាស មន្នីរាជ
មាស មន្នីរាជ
មាស មន្នីរាជ
មាស មន្នីរាជ
មាស មន្នីរាជ ចូលរោងការ
មាស មន្នីរាជ ចូលរោងការ
មាស មន្នីរាជ ចូលរោងការ
មាស មន្នីរាជ ចូលរោងការ
មាស មន្នីរាជ ចូលរោងការ
មាស មន្នីរាជ ចូលរោងការ
ភរិយាមាស មន្នីរាជ 
ភរិយាមាស មន្នីរាជ 
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T