ភ្នំពេញ៖ អតីតបេក្ខភាពដ៏មានសមត្ថភាព ក្នុងកម្មវិធី Cambodia Idol រដូវកាលទី១ និងជាបេក្ខភាពThe Melody មាស មន្នីរាជ បច្ចុប្បន្ននេះហាក់ដូចជាស្ងាត់ខ្លាំងនៅក្នុងការងារសិល្បៈ មិនសូវជាបានលេចមុខនៅក្នុងកម្មវិធីនានា ដូចតារាដទៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក៏ប៉ុន្តែទោះជាយ៉ាងណាក្តី លោកក៏តែងតែចេញច្រៀងជាច្រើនជាមួយតារាល្បីៗ ដែលទទួលបានការពេញចិត្ត និងសរសើរយ៉ាងខ្លាំង ពីបណ្តាហ្វេនៗជាច្រើន។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវរូបភាព តារាប្រុសរូបនេះបានចូលរោងជ័យជាមួយនឹងភរិយារូបស្រស់។
ដោយក្នុងនោះឃើញថានៅក្នុងកម្មវិធីមង្គលរបស់លោក បានធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនចូលរួម ខណៈពេលដែលកូនកម្លោះក្រមុំ បានធ្វើការតុបតែងខ្លួនយ៉ាងសាកសមគ្នា ក្នុងឈុតរៀបការប្រពៃណីខ្មែរ។
ជាមួយដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ព្រោះស្ងាត់ៗពីសិល្បៈ ស្ងាត់តែពេលនេះក៏ឃើញលោក ចូលរោងរៀបការបែបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖







