អត្ថន័យជ្រាលជ្រៅ ! រ៉ាប៊ី តែងចម្រៀងមួយបទ ឲ្យស្វាមី ទុកជាកាដូ ចាក់ស្ដាប់រហូតដល់ចាស់

//s9.kh1.co/d4/d456959408c3f8c36b0076a9926e54b804a8a983.png
តារា & កម្សាន្ដ

 ១១-ឧសភា-២០២៥ ៣ល្ងាច · ១៩ ម៉ោងមុន

រ៉ាប៊ី តែងចម្រៀងមួយបទ ឲ្យស្វាមី ទុកជាកាដូ ចាក់ស្ដាប់រហូតតទៅ

កម្សាន្ត៖ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ម្ចាស់បទ "មាន់ស្រែ" តារាស្រី រ៉ាប៊ី បានសំពះផ្ទឹម ចូលរោងការតាមប្រពៃណីខ្មែរ ជាមួយកីឡាករបាល់ទាត់ដីល្បីល្បាញកូនកាត់បរទេស Nick Taylor ដែលទទួលបានការជូនពរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/39/39a3f6de779ad80c576170013adb465f6f828b5f.png

អ្វីដែលគួរឲ្យរំភើបទៅទៀតនោះ កូនក្រមុំ បានសរសេរចម្រៀងមួយបទជូនទៅកាន់កូនកម្លោះ ដែលមានចំណងជើងថា បានទេអូនសុំប៉ុណ្ណឹង ដែលមានអត្ថន័យពិតជាផ្អែមល្ហែមមែនទែន ដែលបទនេះ ជាកាដូទុកឲ្យស្វាមីស្ដាប់រហូតតទៅ។

https://s9.kh1.co/__image/w=650,h=434,q=100/78/787fc2df856cbace1b3db049131f5d49f8857fbd.png

មិនតែប៉ុណ្ណោះ បទចម្រៀងនេះ អមជាមួយនឹងវីដេអូនៃពិធីមង្គលការរបស់ រ៉ាប៊ី និង Nick ដែលធ្វើឲ្យបទនេះ ស្ដាប់ទៅកាន់តែពិរោះ យល់អត្ថន័យជ្រាលជ្រៅនៃក្ដីស្រឡាញ់របស់អ្នកទាំងពីរ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រនាំគ្នាសរសើរអំពីបទចម្រៀងមួយនេះថាពីរោះខ្លាំងមែនទែន ពិសេសគឺបានមើលវីដេអូចម្រៀងទៀត ធ្វើឲ្យបទនេះកាន់តែល្អ៕

https://s9.kh1.co/__image/w=650,h=433,q=100/19/196ad9e5bdea0657fb46343a89e7fdeac5c21313.png

រូបភាពពី៖ Image Hunter Photography

សូមទស្សនាបទចម្រៀងខាងក្រោមនេះ៖

រ៉ាប៊ី
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T