មាស​ សុខសោភា ផ្ដាំឲ្យអតីតស្វាមី ឆាប់ដកពាក្យបណ្ដឹងពីលោកតាសក់ស ភ្នំត្បែងភ្លាម(មានវីដេអូ)

//s9.kh1.co/92/92136d954bd23b54a208f3d64876c08a51f6f67d.png
តារា & កម្សាន្ដ

 ១១-ឧសភា-២០២៥ ១២ល្ងាច · ២១ ម៉ោងមុន

ឆាប់ដកពាក្យបណ្ដឹងពីលោកតាសក់ស ភ្នំត្បែងភ្លាម

កម្សាន្ត៖ តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា និងអតីតស្វាមី លោក អ៉ិត រ៉ាដា បានលែងលះគ្នា បញ្ចប់ជីវិតគូ ដែលខំសាងជាង ១៦ឆ្នាំហើយក៏ពិតមែន ប៉ុន្តែមហាជនក៏ដូចជាអ្នកសិល្បៈ បានចេញមកវែកញែកជុំវិញរឿងរ៉ាវនៃការបែកបាក់នេះ ថាទំនងជាជាប់ពាក់ព័ន្ធនឹងភាពងប់ងល់នៃជំនឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មាស​ សុខសោភា
មាស​ សុខសោភា

ថ្មីៗនេះ អ្នកនាង មាស សុខសោភា បានចេញមុខអះអាងម្តងហើយម្តងទៀតថា អ្វីដែលខ្លួនធ្វើ គ្រាន់ជាការដឹងគុណលើបុគ្គលដែលខ្លួនហៅថាលោកឪ (តាសក់សភ្នំត្បែង) ប៉ុណ្ណោះ។

តាសក់ស
តាសក់ស

មិនតែប៉ុណ្ណោះ អ្នកនាងបានចេញមុខការពារលោក វង្ស ចក្រាយយុទ្ធ ហៅតាសក់សភ្នំត្បែងជាថ្មី ក្រោយដឹងថាអតីតស្វាមីប្តឹងបុគ្គលរូបនោះ ដោយអះអាងថា រាល់ការបរិច្ចាគជូនតាសក់សភ្នំត្បែង គឺជាផ្តល់ឱ្យដោយខ្លួនឯង មិនមែនជាការបោកប្រាស់អ្វីឡើយ។

មាស សុខសោភា
មាស សុខសោភា

ទន្ទឹមនេះ អ្នកនាងបានលើកឡើងដែរថា ខ្លួននិងតាសក់សនោះ គឺមានការធ្វើជំនួញជាមួយគ្នាផងដែរ។​ សូមទស្សនាវីដេអូខាងក្រោម៖

មាស សុខសោភា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T