ក្ដៅៗ!! លោក Jose Mourinho ត្រូវបានក្លិបលំដាប់កំពូលមួយនៅអង់គ្លេស ទាក់ទងហៅមកដឹកនាំ

//s4.kh1.co/34/3494464f9a5a125f58fcae723770b46b6df3149c.jpg
កីទ្បា

 ១៦-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបមាន់ខ្នាយមាស Tottenham Hotspur បានទាក់ទងទៅកាន់អតីតអ្នកចាត់ការទូទៅរបស់ Chelsea និង​ Man UTD លោក Jose Mourinho ក្នុងការមកដឹកនាំនៅកីឡដ្ឋាន White Hart Land។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

តាមពិតទៅនៅមានបេក្ខភាពមួយរូបទៀតដែលក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះចង់យកមកដឹកនាំនោះគឺអតីតគ្រូបង្វឹករបស់ Juventus លោក Massimiliano Allgeri ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះហាក់មានបំណងចង់ទៅដឹកនាំ Manchester United ជាជាងមកដឹកនាំ Spurs។

ក្រោយប៉ុន្មានប្រកួតរដូវកាលថ្មី Spurs ធ្វើមិនបានល្អ ជាពិសេសគឺការចាញ់យ៉ាងធ្ងន់ក្រោមថ្វីជើង Bayern Munich ដោយលទ្ធផល ៧ទល់នឹង២ ក្នុងពានរង្វាន់ UEFA Champions League បានធ្វើឲ្យកៅអីរបស់លោក Mauricio Pochettino កំពុងតែក្ដៅគគុក។

លោក Mauricio Pochettino
លោក Mauricio Pochettino

ឲ្យដឹងដែរថា ៨ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាល ២០១៩-២០២០ Spurs មាន ១១ពិន្ទុ ក្រោយឈ្នះ៣ ស្មើ២ និងចាញ់៣ កំពុងឈរនៅលេខ៩៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T