ជក់ចិត្តសាហាវ បុកមួយទំហឹងហ្មង!! ធន់ ចាន់តាក់ ប្ដូរគ្នាទៅវិញទៅមកជាមួយថៃ កក្រើកសង្វៀន (មានវីដេអូ)

//s4.kh1.co/69/69e06f1a7069dabf2ad79f9890dbb1652922b6fd.jpg
កីទ្បា

 ១៥-តុលា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមពានរង្វាន់របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ អ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបក្រសួងការពារជាតិ ធន់ ចាន់តាក់ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ផេតសាកេត ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតដណ្ដើមពានរង្វាន់នោះធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ធន់ ចាន់តាក់ និងកីឡាករថៃ ផេតសាកេត បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ។

រឹតតែពិសេសនោះគឺនៅក្នុងការប្រកួត ធន់ ចាន់តាក់ បានវាយកីឡាករថៃ ផេតសាកេត ឲ្យលោកអាជ្ញាកណ្ដាលរាប់ ទេស សារិន រាប់ម្ដងនៅក្នុងទឹកទី៣។ ជាលទ្ធផលបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញ ធន់ ចាន់តាក់ ឈ្នះ ផេតសាកេត ដោយពិន្ទុមិនឯកច្ឆ័ន ៣ទល់នឹង២៕

ចង់ឃើញថាការប្រកួតនោះ កីឡាករទាំងពីរប្រកួតគ្នាជក់ចិត្តយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពSportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T