មួយកែងបត់ពីក្រោយ លោកមេទ័ពសន្លប់ស្ដូកស្ដឹង ប៉ុន្តែកីឡាករថៃខុសលក្ខខន្តិកៈ (មានវីដេអូ)

//s5.kh1.co/ac/ac8172f8d2d18a58999a64bf3ed802eb0c6ce01a.jpg
កីទ្បា

 ១៤-តុលា-២០១៩ ៨ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ សិស្សគុនមកពីក្លិបបក្សីស្លាបដែក រហស្សនាមលោកមេទ័ពកីឡាករ សួន ចាន់នី (សូត្រ ប៊ុនធី) បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ហ្វានិមិត្ត បន្ទាប់ពីកីឡាករថៃប្រកួតខុសបទបញ្ជាហាមឃាត់នៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនមានចេញក្បាច់អ្វីគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែចូលដល់ទឹកទី២ ទាំងកម្ពុជា និងថៃចាប់ផ្ដើមសម្រុកគ្នាខ្លាំងៗ។ យ៉ាងណានៅពាក់កណ្ដាលទឹកទី២ កីឡាករថៃហ្វានិមិត្ត បានប្រកួតខុសលក្ខខន្តិកៈ ដោយបានប្រើកែងបត់វាយពីក្រោយ បន្ទាប់ពីសួន ចាន់នី បានដួលរួចទៅហើយធ្វើឲ្យ សួន ចាន់នី​ សន្លប់មិនអាចបន្តការប្រកួតទៀតបាន។ ដូច្នេះគណៈកម្មការបច្ចេកទេសបានឲ្យ សួន ចាន់នី ឈ្នះការប្រកួតនោះដោយស្វ័យប្រវត្តិ ដោយកីឡាករថៃប្រកួតខុសលក្ខខន្តិកៈ៕

ចង់ឃើញថា កីឡាករថៃប្រើកែងបត់វាយពីក្រោយ ចាន់នី បន្ទាប់ពីដួលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T