សាហាវណាស់ ឡើងចេញក្អួត!! ឡៅ ចិត្រា ផ្ដួលលន បញ្ញា ឲ្យសន្លប់ទឹកទី២ គ្រងខ្សែក្រវ៉ាត់មាស (មានវីដេអូ)

//s4.kh1.co/9f/9fdb5c61e34371479244181db7bd89336671a5a9.jpg
កីទ្បា

 ១៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជើងខ្លាំងជួរមុខមកពីក្លិបឆ័ត្រយោងពិសេស៩១១ ឡៅ ចិត្រា បានប្រកួតឈ្នះកីឡាកររបស់ក្លិបក្រសួងការពារជាតិ​ លន បញ្ញា ក្នុងវគ្គផ្ដាច់ព្រ័ត្រគ្រងជាម្ចាស់ខ្សែក្រវ៉ាត់មាស និងលុយប្រាក់រង្វាន់ ៤០លានរៀល ក្នុងកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីរសៀលថ្ងៃមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡៅ ចិត្រា និង លន បញ្ញា (រូបភាព: PNN Sport)
ឡៅ ចិត្រា និង លន បញ្ញា (រូបភាព: PNN Sport)

ការប្រកួតចាប់ផ្ដើមទឹកទី១ភ្លាមកីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នាអ្វីច្រើននោះទេ ដោយបានសម្រុកគ្នាយកតែម្ដង។ យ៉ាងណាមិនទាន់ផុតទឹកទី១ផង ពោលគឺនៅចុងទឹក ឡៅ ចិត្រា បានវាយ លន បញ្ញា ឲ្យលោកអាជ្ញាកណ្ដាល រឹទ្ធិ ឌីណា រាប់ម្ដងមុននឹងបន្តវាយឲ្យបញ្ញា បោះបង់ចោលការប្រកួតនៅទឹកទី២។

គួរបញ្ជាក់ដែរថាម្ចាស់ខ្សែក្រវ៉ាត់មាសទទួលប្រាក់រង្វាន់ ៤០លានរៀល ខណៈជើងឯករងខ្សែក្រវ៉ាត់មាសទទួលបានប្រាក់រង្វាន់ ៨លានរៀល៕

ឡៅ ចិត្រា និង លន បញ្ញា
ឡៅ ចិត្រា និង លន បញ្ញា

ចង់ឃើញថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវ៉ាត់មាស ល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T