ឡូយកប់!! Cristiano Ronaldo បំបែកកំណត់ត្រាមួយទៀតហើយ ក្នុងអាជីពរបស់ខ្លួន (មានវីដេអូ)

//s6.kh1.co/28/2836e4a0a6b4ff81904c97bc8b4cb6fdcc0e4adf.jpg
កីទ្បា

 ១៣-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អឹរ៉ុប៖ បើទោះបីជាវ័យកាន់តែច្រើន ប៉ុន្តែកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មិនអាចបញ្ឈប់កំណត់ត្រារបស់ខ្លួននោះទេ ដោយកាលពីថ្ងៃសុក្រកន្លងទៅខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះ រកបានគ្រាប់បាល់ទី៧០០ក្នុងអាជីពរបស់ខ្លួន នៅក្នុងការប្រកួតជាមួយលុចសាំបួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo 
Cristiano Ronaldo 

គ្រាប់បាល់នោះផងដែរក៏ជាគ្រាប់បាល់ទី៩៤របស់ Ronaldo ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់។ ចំពោះកំណត់ត្រាគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិ Ronaldo នៅចាញ់តែអតីតខ្សែប្រយុទ្ធជម្រើសជាតិអ៊ីរ៉ង់ Ali Daei ដែលរកគ្រាប់បាល់ឲ្យជើងខ្លាំងនៅអាស៊ីខាងលិចរហូតដល់ ១០៩គ្រាប់។

គ្រាប់បាល់ទាំង៧០០របស់ Ronaldo រកបានពីការប្រកួតចំនួន ៩៧២ប្រកួត ដោយគិតជាមធ្យមខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះអាចរកបានគ្រាប់បាល់ ១គ្រាប់ក្នុងការលេង ១១២នាទី និងគិតជាភាគរយមានរហូតដល់ ៤៧% ឯណោះ។

Cristiano Ronaldo 
Cristiano Ronaldo 

៦០៦គ្រាប់ជាមួយក្លិបអាជីព Ronaldo រកឲ្យ Sporting CP ៥គ្រាប់, Manchester United ១១៨គ្រាប់, Real Madrid ៤៥១គ្រាប់ និង Juventus ៣២គ្រាប់៕

ចង់ឃើញគ្រាប់បាល់ទី៧០០របស់ Ronaldo ស៊ុតយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T