ក្រុមតោកំណាចអង់គ្លេសស្គាល់ពាក្យថាចាញ់ជាលើកដំបូងក្នុងពូល A (មានវីដេអូ)

//s4.kh1.co/f7/f7f3d03dc589dba4001a552e259b2bf05bfd2fe4.jpg
កីទ្បា

 ១២-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

សាធារណរដ្ឋឆេក៖ ក្រុមសាធារណរដ្ឋឆេកក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Sinobo Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវតោកំណាចអង់គ្លេស ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតរវាងក្រុមទាំងពីរនេះ មានការសម្រុកគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះស៊ុតបាន១២ជើងចំគោលដៅ៨ដងសម្រេចទីបាន២គ្រាប់ ចំណែកឯក្រុមភ្ញៀវស៊ុតបាន៤ជើងចំគោលដៅទាំង៤ដងសម្រេចទីបាន១គ្រាប់។

ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Kane
ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Kane

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Jakub Brabec នៅនាទីទី៩ និងកីឡាករ Zdenek Ondrasek នៅនាទីទី៨៥ រីឯ១គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Harry Kane តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៥។

កីឡាករ Jakub Brabec និងកីឡាករ Zdenek Ondrasek
កីឡាករ Jakub Brabec និងកីឡាករ Zdenek Ondrasek

ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះសាធារណរដ្ឋឆេក បានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវអង់គ្លេសក្នុងលទ្ធផល២ទល់នឹង១ ដែលជាការបរាជ័យលើកដំបូងរបស់ក្រុមអង់គ្លេសផងដែរក្នុងវគ្គជ​ម្រុះយូរ៉ូ២០២០ពូល A នេះ៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T