អ៊ីរ៉ង់៖ ឆ្លើយឆ្លងជាមួយនឹងក្រុមការងារ ខ្មែរឡូត តាមរយៈបណ្ដាញសង្គម Instagram ពីប្រទេសអ៊ីរ៉ង់ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍សោកស្ដាយខ្លាំង ជាមួយនឹងការរបូតគ្រាប់បាល់ដល់ទៅ ១៤គ្រាប់ក្នុងជំនួបជាមួយជើងខ្លាំង អ៊ីរ៉ង់ កាលពីយប់មិញ។

ធារី ចន្ថាប៊ីន 

កីឡាករដែលកំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ីរូបនេះបានឲ្យដឹងថា បើទោះបីជាចាញ់ច្រើនគ្រាប់ក៏ពិតមែន ប៉ុន្តែក្រុមទាំងមូលបានព្យាយាមខ្លាំងដោយលេងទៅតាមអ្វីដែលគ្រូបានរៀបចំ ដោយមិនលេងការពារ និងមិនមានភាពភ័យខ្លាច បើទោះបីជាត្រូវគេនាំមុខច្រើនគ្រាប់ក៏ដោយ។

បន្ថែមលើសពីនេះ ធារី ក៏បានឲ្យដឹងថាក្រុមទាំងមូលទទួលបានបទពិសោធន៍ច្រើនពីការប្រកួតមួយនេះ ដែលអាចលេងជាមួយក្រុមខ្លាំង និងមានកម្រិតខ្ពស់ជាងកម្ពុជា។  

ធារី ចន្ថាប៊ីន (រូបភាព: Rathna) 

សម្រាប់ការប្រកួតកាលពីយប់មិញ ធារី ត្រូវបានអ្នកចាត់ការទូទៅក្រុមកម្ពុជាលោក Keisuke Honda ប្ដូរូបគេចូលលេងក្នុងវគ្គទីពីរនៅនាទី៦៩ ដោយជំនួសកីឡាករ ស៉េត រ៉ស៊ីប៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]