Manchester United បានបញ្ជាក់ហើយថាក្លិបនឹងមិនបណ្ដេញលោក Solskjaer ចេញនោះទេបើទោះបីជាចាញ់ Liverpool ប្រកួតបន្ទាប់ក៏ដោយព្រោះក្លិបយល់ថា…

//s6.kh1.co/e0/e04f1941b719db42a6d10ec35a3ceb8989cd22aa.jpg
កីទ្បា

 ១១-តុលា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Manchester United បានបញ្ជាក់យ៉ាងច្បាស់ថាក្លិបនឹងមិនបណ្ដេញអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ចេញនោះទេបើទោះបីជាមានពាក្យចចាមរ៉ាមជាច្រើននិយាយថាក្លិបនឹងបណ្ដេញលោកចេញប្រសិនបើដឹកនាំក្រុមចាញ់ Liverpool នៅប្រកួតបន្ទាប់ព្រោះក្លិបចង់ទុកពេលអោយលោក Solkjaer ខិតខំប្រឹងប្រែងអោយលោកព្យាយាមពង្រឹងក្រុមនិងកសាងក្រុមឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត The Times បានអោយដឹងថាក្រុមព្រឹក្សាភិបាលក្លិប Manchester United បាននិយាយថាក្លិបនឹងផ្ដល់ឱកាសក៏ដូចជាពេលវេលាទៅដល់លោក Solskjaer ក្នុងការស្ដារស្ថានភាពក្រុមឡើងវិញក្នុងរដូវកាលនេះ។ ក្រុម Manchester united មានត្រឹម៩ពិន្ទុប៉ុណ្ណោះក្នុងចំណោម៨ប្រកួតរដូវកាលថ្មីនេះដោយពួកគេឈរក្នុងចំណាត់លេខ១២ក្នុងតារាងដែលមានគម្លាតពីតំបន់ដែលគេជម្រុះចេញត្រឹម២ពិន្ទុប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្លិបនៅតែរក្សាជំនឿទៅលើលោក Solskjaer។

  លោក Ole Gunnar Solskjaer 
  លោក Ole Gunnar Solskjaer 

យោងតាមប្រភពដដែលបានបញ្ជាក់ទៀតថាក្រុមប្រឹក្សាពិបាលរបស់ក្លិប Manchester United បានប្ដេជ្ញាចិត្តអត់ធ្មត់ជាមួយលោក Solskjaer ដោយទទួលស្គាល់ពីផលវិបាកនៃការងាររបស់លោកថែមទាំងបើកការប្រជុំមួយជាមួយលោក Solskjaer ក្នុងការពិភាក្សាទិញកីឡាករ៤រូបបន្ថែមទៀតដើម្បីពង្រឹងក្រុម។

គួរបញ្ជាក់ផងដែរថាបន្ទាប់ពីការសម្រាកអន្តរជាតិលោក Solskjaer នឹងមានភារកិច្ចធំមួយដែលលោកត្រូវដឹកនាំក្រុមប្រកួតជាមួយក្រុមខ្លាំង ​Liverpool នៅថ្ងៃអាទិត្យទី២០ខែតុលាខាងមុខនេះក្នុងក្របខណ្ឌ Premier League៕

ប្រភព៖ businesstimes

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T