ខុសពីការគិតរបស់ហ្វេនដាច់! Lee Seung Gi ត្រូវដៃគូហែកកេរ្តិ៍ ចរិតហ្ស៊ីននៅខាងក្រៅ!

//s4.kh1.co/cb/cb6c079befee3a4f4e2f60886da62b14ce657ba5.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុសស្រីជើងចាស់កំពុងមានប្រជាប្រិយភាព Lee Seung Gi ជាមួយនឹង Park Min Young បានចូលរួមនៅក្នុងកម្មវិធីសន្និសីទកាសែតមួយ និងបាននិយាយអំពីបទពិសោធន៍ក្នុងអំឡុងពេលថតនៅក្នុងកម្មវិធីកម្សាន្ត «BUSTED 2» របស់ Netflix រដូវកាលថ្មីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងអំឡុងពេលជជែកកម្សាន្តនេះ តារាស្រី Park Min Young ក៏បាននិយាយលើកឡើងពីតួប្រុសរួមសម្តែងថ្មីជាមួយនាង​គឺ តារាប្រុសរូបសង្ហាលោក Lee Seung Gi។ ជាក់ស្តែងក្នុងនោះ នាងបានលើកឡើងថា៖

«Seung Gi ពិតជាសាកសមបំផុតជាមួយនឹងពួកយើងណាស់។ ពីដំបូងឡើយ យើងគិតថាគាត់គឺជាមនុស្សដែលច្បាស់លាស់ និងឆ្លាតជាងពួកយើង ប៉ុន្តែតាមពិតទៅអត់ទេ! គាត់មិនបានឆ្លាតនិងពូកែ ដូចអ្វីដែលពួកយើងធ្លាប់គិតនោះទេ។»

នាងបាននិយាយលាយលំនឹងសំណើចទៀតថា៖

«និយាយដោយស្មោះទៅគឺ Seung Gi គាត់បានធ្វើឲ្យមានកំហុសច្រើនមែនទែន មិនខុសអ្វីពីពួកយើងឡើយ។»

ហើយចុងក្រោយនាងបានបន្ថែមថា Lee Seung Gi លោកគឺជាមនុស្សដែលមានមហិច្ចតា និងការខិតខំប្រឹងប្រែងទៅលើអ្វីមួយដែលលោកចង់ធ្វើ ហើយនាងពិតជារំភើបរីករាយណាស់ ដែលមានឱកាសបានជិតស្និទ្ធនឹងលោក តាមរយៈការសម្តែងមួយនេះ។ មិនតែប៉ុណ្ណោះ តារាស្រីវ័យ៣៣ឆ្នាំរូបនេះ ថែមទាំងបានសរសើរលោកថា គឺជាមិត្តភក្តិដ៏ល្អម្នាក់ ក៏ដូចជាមិត្តរួមក្រុមការងារដ៏គួរឲ្យសរសើរផងដែរ។

គួរឲ្យដឹងផងដែរថា កន្លងមកប្រិយមិត្តគាំទ្រជាច្រើន តែងតែហៅតារាប្រុសរូបនេះថាជា រាជបុត្រប្រចាំប្រទេសកូរ៉េ ដោយសារតែលោកមានរូបរាងមុខមាត់សង្ហា អត្តចរិកល្អ ចេះគួរសមគោរពមនុស្សជុំវិញខ្លួន និងមានភាពឆ្លាតវៃផងដែរ ប៉ុន្តែក្រោយពេលឮដៃគូសម្តែងជិតស្និទ្ធរបស់លោក ទម្លាយការពិតបែបនេះទៅ ធ្វើឲ្យប្រិយមិត្តគាំទ្រអស់សំណើចមិនតិចនោះទេ៕

តារាប្រុសស្រី Lee Seung Gi និង Park Min Young

តារាប្រុស Lee Seung Gi 
តារាប្រុស Lee Seung Gi 
តារាប្រុស Lee Seung Gi 
តារាប្រុស Lee Seung Gi 
តារាប្រុស Lee Seung Gi 
តារាប្រុស Lee Seung Gi 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T