អីយ៉ាស! Manchester United សម្លឹងឃើញគ្រូបង្វឹក១រូបមកពីក្របខណ្ឌ Bundesliga ជាបេក្ខភាពដែលអាចមកជំនួសតំណែងលោក Solkjaer

//s6.kh1.co/8e/8ee2b5d294ad1e4ae2fe1acfcd33300e6028a6f6.jpg
កីទ្បា

 ០៩-តុលា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើគ្រូបង្វឹកក្រុម RB Leipzig លោក Julian Nagelsmann ជាបេក្ខភាពដែលនឹងជំនួសដំណែងលោក Ole Gunnar Solskjaer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមរបស់លោក Solkjaer បានបង្ហាញទម្រង់លេងមិនបានល្អនោះទេក្នុងរដូវកាលថ្មីនេះដោយបច្ចុប្បន្ននេះពួកគេឈរនៅចំណាត់លេខ១២មាន៩ពិន្ទុក្នុងដៃក្នុងចំណោម៨ប្រកួត ដែលនេះជាកំណត់ត្រាដ៏អាក្រក់មួយរបស់ក្លិប។

លោក Julian Nagelsmann 
លោក Julian Nagelsmann 

បន្ទាប់ទទួលរងបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង Newcastle United កាលពីថ្ងៃអាទិត្យកន្លងទៅនេះធ្វើអោយកៅអីរបស់លោក Solkjaer កាន់តែក្ដៅឡើង ហើយកាលពីពេលថ្មីៗនេះអនុប្រធានប្រតិបត្តិរបស់ក្លិប Man Utd លោក Ed Woodward បាននិយាយត្រង់ៗថាលោក Solkjaer នឹងត្រូវបណ្ដេញចេញភ្លាមៗប្រសិនបើប្រកួតចាញ់ក្រុម Liverpool ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៩។

យោងតាមកាសែត ​Daily Mail បានអោយដឹងថាលោក​ Julian Nagelsmann ជាបេក្ខភាពដែលអាចមកជំនួសតំណែងលោក Solkjaer ប្រសិនបើលោកត្រូវក្លិបបណ្ដេញចេញ។

លោក Nagelsmann បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុម Hoffenheim ក្នុងឆ្នាំ ២០១៦ ហើយបានដឹកនាំក្រុមទទួលចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនោះ។ នៅក្នុងរដូវកាល ២០១៧/១៨ លោកបានដឹកនាំក្រុមឈានដល់ចំណាត់ថ្នាក់ទី ៣ ក្នុងលីគនិងទទួលបានកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ។

លោក Julian Nagelsmann 
លោក Julian Nagelsmann 

លោក Nagelsmann បានចាកចេញពី Hoggenheim បន្ទាប់ពីចប់រដូវកាលមុនហើយបច្ចុប្បន្នលោកបានមកដឹកនាំក្លិប RB Leipzig ដោយជំនួសតំណែងលោក Ralf Rangnick។ សព្វថ្ងៃក្រុម RB Leipzig ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងលីគ Bundesliga ដោយឈ្នះ ៤ ប្រកួតក្នុងចំណោម ៧ ប្រកួតកន្លងមក។

គាត់អាចជាបេក្ខភាព១រូបដែលស័ក្ដិសមក្នុងការដឹកនាំក្លិបបិសាចក្រហម Manchester United ប៉ុន្តែភាពស្រពិចស្រពិលនោះស្ថិតនៅត្រង់ថាតើក្លិប Manchester United នៅផ្ដល់ឱកាសអោយលោក Solkjaer ក្នុងការដឹកនាំដល់ពេលណា៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T