តិចមើលអត់ស្គាល់! តាមពិត កុមារី រ៉ន ណាវី ប្រឡងចម្រៀងធ្លាក់យប់មិញ ជាប្អូនស្រីបង្កើត រ៉ន ចាន់ឌីន សោះ

//s4.kh1.co/fb/fb23c75d3787afb06d68b98f6d55831f159bd949.jpg
តារា & កម្សាន្ដ

 ០៧-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ ប្រិយមិត្តច្បាស់ជានៅចាំកុមារី រ៉ន ចាន់ឌីន ដែលជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីយប់មិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទីមួយ នៅពេលឃើញកុមារី រ៉ន ណាវី ដែលត្រូវជាប្អូនស្រីរបស់ រ៉ន ចាន់ឌី មកប្រឡងកម្មវិធីនេះម្តង។

ក្នុងនោះដែរ ក៏មានមហាជនមួយចំនួន ស្គាល់កុមារីនោះគឺជាប្អូនស្រីបង្កើតរបស់ រ៉ន ចាន់ឌីន ដែរ ព្រោះថាអ្នកទាំងពីរពិតជាមុខមាត់ស្រដៀងគ្នា ស្ទើរតែដូចកូនភ្លោះទៅហើយ។

គួររម្លឹកដែរថា កុមារី រ៉ន ណាវី មិនអាចជាប់ឆ្លងទៅវគ្គបន្តនោះទេ ដោយប្អូនទទួលបាន No មួយពីគណកម្មការអ្នកនាង សុខ ស្រីនាង និង Yes ពីរពីគណកម្មការលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ណាវី
រ៉ន ណាវី
រ៉ន ណាវី
រ៉ន ណាវី
រ៉ន ចាន់ឌីន
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T