ឡូយអស់ស្ទះ!! ចេញវ៉ៃក្រៅស្រុកលើកដំបូង អេលីត ភក្ដី ទាត់រកតែកញ្ជឹងកម្ចាស់ផ្ទះភូមា (មានវីដេអូ)

//s5.kh1.co/d8/d893926112150ca4d15a6913ae0e82d6bd194e02.jpg
កីទ្បា

 ០៦-តុលា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

មីយ៉ាន់ម៉ា៖ ការប្រកួតប្រដាល់ Lethwei របស់ស្ថាប័ន World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រកន្លងទៅ កីឡាករកម្ពុជា អេលីត ភក្ដី បានយកឈ្នះម្ចាស់ផ្ទះ Shukline Min ដោយពិន្ទុ ក្រោយសម្រុកគ្នាយ៉ាងជក់ចិត្តពេញ ៥ទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករកម្ពុជា អេលីត ភក្ដី ឈ្នះការប្រកួត
  កីឡាករកម្ពុជា អេលីត ភក្ដី ឈ្នះការប្រកួត

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ Light Welterweight (៦០-៦៣,៥គីឡូក្រាម)។ គ្រាន់តែចូលទឹកទី១ភ្លាម សិស្សគុនមកពីក្លិបឆ្មារសសែនសុខ បានប្រើរន្ទះជើងទាត់ចូលកញ្ជឹងក ធ្វើឲ្យអាជ្ញាកណ្ដាលរាប់ទៅលើម្ចាសផ្ទះមីយ៉ាន់ម៉ានៅដើមទឹកតែម្ដង។ យ៉ាងណា ភក្ដី មិនអាចផ្ដួលឲ្យកីឡាករមីយ៉ានម៉ា សន្លប់នៅទឹកណាមួយបានទេ ដោយបានឈ្នះត្រឹមពិន្ទុប៉ុណ្ណោះ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងរបស់កូនសិស្សលោកគ្រូ សន អេលីត ហើយដែលបានចេញទៅធ្វើការប្រកួតនៅក្រៅប្រទេស៕

ចង់ឃើញថា ការប្រកួតក្រៅស្រុកលើកទីមួយរបស់ ភក្ដី ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T