តារាទាំងនេះ កាលមុនរាងស្វិតៗទេ តែឥឡូវកុំមើល សាច់ដុំធំៗ ស្រីឃើញហើយលង់ស្នេហ៍ស្ទើរគ្រប់គ្នា

//s4.kh1.co/33/33a97347829ddb9369effa86c06fbd17e73f9c37.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ គ្មានអ្វីគួរឲ្យឆ្ងល់សម្រាប់តារាប្រុសនៅក្នុងប្រទេសកូរ៉េនោះទេ ដែលពួកគេព្យាយាមហាត់ប្រាណយកសាច់ដុំបន្ថែម ដើម្បីឲ្យសម្រស់របស់ពួកគេកាន់ទាក់ទាញទ្វេមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់មុខតារាប្រុសចំនួន ៦ ដួងដែលពីមុនមកពួកគេមិនមានរូបរាងសង្ហាដូចពេលនេះទេ។ ក៏ប៉ុន្តែដោយសារតែការខិតខំហាត់ប្រាណ បានប្រែប្រួលរូបរាងពីស្វិតគ្មានសាច់ ប្រែមកសាច់ដុំ៦កង់ដែលធ្វើឲ្យអ្នកគាំទ្រស្រីស្ទើរទប់ចិត្តមិនបាននោះទេ។

ចង់ដឹងថាមានតារាប្រុសរូបណាខ្លះ តោះតាមដានខាងក្រោម៖

១. លោក Seo Kangjoon

ពីមុនលោក Seo Kangjoon មានរូបរាងសង្ហាបែបក្មេងប្រុស ដោយរូបរាងរបស់លោកស្គមធម្មតា ក៏ប៉ុន្តែពេលនេះ ក្រោយពេលដែលលោកចាប់ផ្តើមហាត់ប្រាណមក រូបលោកកាន់តែសង្ហាបែបមនុស្សជំទង់វិញម្តង។

Seo Kangjoon
Seo Kangjoon

២. លោក Park Seojoon

លោក Park Seojoon ធ្លាប់តែមានរូបរាងស្គម ក៏ប៉ុន្តែក្រោយពីលោកហាត់ប្រាណយកសាច់ដុំដើម្បីថតរឿង “Midnight Runners” មក លោកកាន់តែសង្ហាខ្លាំង។

Park Seojoon
Park Seojoon

៣. លោក Lee Minho

មុនពេលលេចមុខធ្វើជាតារា លោក Lee Minho មានរូបរាងល្អិត ក៏ប៉ុន្តែលោកបានព្យាយាមហាត់ប្រាណរហូតមក ទើបរូបលោកបានរូបរាងដូចពេលនេះ ដែលធ្វើឲ្យនារីៗជាច្រើនទប់ចិត្តមិនបានទេ។

Lee Minho
Lee Minho

៤. លោក Kim Woobin

លោក Kim Woobin ដំបូងឡើយលេចមុខជាតារាម៉ូដែលប៉ុណ្ណោះ ព្រោះដោយសារតែរូបរាងស្គម។ លុះក្រោយពីលោកឈានជើងធ្វើជាតារាសម្តែង តារាប្រុសរូបនេះបានព្យាយាមហាត់ប្រាណយ៉ាងខ្លាំង រហូតបានរូបរាងសង្ហាសាច់ដុំនៅពេលនេះ។

Kim Woobin
Kim Woobin

៥. លោក Park Bogum

លោក Park Bogum បានធ្វើជាតារាសម្តែងចាប់តាំងពីលោកនៅតូចម្លេះ។ ហើយលោកធ្លាប់ជាតួក្មេងម្នាក់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន។ លុះពេលដែលលោកប្រែខ្លួនសម្តែងជាតួមនុស្សធំ រូបលោកក៏ចាប់ផ្តើមហាត់ប្រាណយកសាច់ដុំផងដែរ។

Park Bogum
Park Bogum

៦. លោក Cha Eunwoo

លោក Cha Eunwoo លេចមុខជាតារាចម្រៀងក្នុងក្រុម ASTRO។​ហើយពេលនោះ រូបរាងរបស់លោកគឺស្គម មិនដូចពេលនេះទេ។ បើតាមប្រភពជិតដិតបានឲ្យដឹងថា រូបលោកព្យាយាមហាត់ប្រាណដើម្បីឲ្យសាកសមធ្វើជាតួដែលលោកត្រូវសម្តែង៕

Cha Eunwoo
Cha Eunwoo
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T