ធ្លាប់ឃើញសុភាពៗ តែ Sandara Park ដាក់មួយក្បាច់នេះ អ្នកគាំទ្រស្រឡាំងកាំងមិនតិចទេ (មានវីដេអូ)

//s5.kh1.co/1b/1b6a076bac92e8016b5410c04e3ba6789e8e963b.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ អតីតសមាជិកក្រុមចម្រៀង 2NE1 នាង Sandara Park បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបើកភ្នែកធំៗ និងស្រឡាំងកាំងជាខ្លាំង ក្រោយឃើញនាងបង្ហោះវីដេអូមួយ បង្ហាញពីក្បាច់រាំយ៉ាងប្លែក ជាមួយគ្រូបង្វឹកមានឈ្មោះថា Lia Kim។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាង Sandara Park និងដៃគូបានរាំបទចម្រៀងដ៏ល្បីរបស់នាង Taylor Swift មានចំណងជើងថា “Look What You Made Me Do” ដែលមានក្បាច់រាំយ៉ាងជក់ចិត្ត ដែលធ្វើឲ្យអ្នកគាំទ្រមើលឡើងចំហរមាត់ទៅហើយ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ក្បាច់រាំនេះ នាង Sandara Park និង Lia kim បានយកទៅសម្តែងក្នុងកម្មវិធីរបស់ប៉ុស្តិ៍ MBC ថែមទៀតផង ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះភ្ញាក់ផ្អើលមិនតិចនោះទេ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យអ្នកគាំទ្រឃើញថាសមត្ថភាពរបស់នាង Sandara Park ពិតជាមិនអន់នោះទេ ព្រោះថាបើទោះជាពីមុននាងធ្លាប់តែធ្វើខ្លួនបែបសុភាពៗយ៉ាងណាក្តី ក៏នាងមានសមត្ថភាពពិសេសអាចរាំស្ទាយ៍របៀបនេះបានដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ក្បាច់រាំក្នុងវីដេអូរបស់ Dara
ក្បាច់រាំក្នុងវីដេអូរបស់ Dara
ក្បាច់រាំក្នុងវីដេអូរបស់ Dara
ក្បាច់រាំក្នុងវីដេអូរបស់ Dara
ក្បាច់រាំក្នុងវីដេអូរបស់ Dara
ក្បាច់រាំក្នុងវីដេអូរបស់ Dara
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T