បែកធ្លាយ!! R. Madrid សម្លឹងឃើញគ្រូបង្វឹកជោគជ័យមួយរូបនៅ PL ដើម្បីទៅជំនួសកន្លែងរបស់ Zidane

//s5.kh1.co/40/402e2171824306998f03c2da255dd3c3af5b0e9a.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ បើទោះបីជាយកឈ្នះ Sevilla កាលពីយប់មិញក្ដី ប៉ុន្តែការបរាជ័យកាលពីពាក់កណ្តាលសប្ដាហ៍ក្នុងពានរង្វាន់ UEFA Champions League ដែលចាញ់ PSG ក្នុងលទ្ធផល ៣ទល់នឹង០ នៅតែជាស្រមោលអាក្រក់តាមអន្ទងលោក Zidane។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Zidane
លោក Zidane

បើតាមសេចក្ដីរាយការណ៍ក្លិបយក្សអេស្ប៉ាញ Real Madrid បានសម្លឹងមើលឃើញគ្រូបង្វឹកជោគជ័យមួយរូបនៅ Premier League ដើម្បីមកជំនួសកៅអីរបស់លោក Zidane។

 ប្រភពពីក្នុងប្រទេសអេស្ប៉ាញ Real Madrid ចង់បានគ្រូបង្វឹករបស់ Spurs លោក Mauricio Pochettino ខណៈគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ត្រូវបានចុចឈ្មោះក្នុងការមកដឹកនាំនៅកីឡដ្ឋាន Santiago Bernabeu កាលពីរដូវកាលមុនផងដែរ ពោលគឺមុនពេលដែលលោក Zidane ត្រឡប់មកដឹកនាំ។

លោក Mauricio Pochettino
លោក Mauricio Pochettino

គួរបញ្ជាក់ផងដែរថា ក្រោយការត្រឡប់មកដឹកនាំ Real Madrid ជាលើកទីពីរកាលពីរដូវកាលមុនរបស់លោក Zidane ហាក់មិនទាន់ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ល្អនៅឡើយ បើទោះបីជាចំណាយកញ្ចប់ថវិកាច្រើនក្នុងការទិញកីឡាករល្អៗចូលក្ដី៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T