TWICE ចេញបទថ្មីថ្ងៃនេះហើយ តែ JYP ប្រកាសថា Mina មិនអាចបង្ហាញមុខជាក្រុម ឯ Jihyo វិញជួបរឿងស៊យធំត្រូវ....

//s5.kh1.co/7c/7cc9ec9e5c562c912f57b3d1bf8568c5a2db6fcc.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួនដែលជាហ្វេនរបស់ក្រុមចម្រៀងនារី TWICE ប្រហែលជារំភើបចិត្តជាមួយនឹងការទន្ទឹងរង់ចាំបទចម្រៀងរបស់ក្រុមចម្រៀងនេះ មានចំណងជើងថា “Feel Special” ដែលនឹងចេញនៅល្ងាចថ្ងៃនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែអ្វីៗបែរជាធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងបន្តិចក្រោយ ផលិតកម្ម JYP បានចេញសេចក្តីប្រកាសថា ការបង្ហាញសម្តែង Showcase របស់ក្រុម TWICE នៅថ្ងៃនេះ គឺគ្មានវត្តមានរបស់ Mina នោះទេ ព្រោះថានៅពេលនេះ នាងកំពុងតែមានសភាពមិនស្រួលជាមួយជំងឺប្រចាំកាយរបស់ខ្លួន ដូចដែលប្រិយមិត្តជ្រាបរួចមកហើយ។

មិនត្រឹមតែប៉ុណ្ណោះ ផលិតកម្មថែមទាំងបង្ហើបរឿងមួយទៀតថា នាង Jihyo នឹងត្រូវសម្តែងដោយអង្គុយលើកៅអី ដោយមិនអាចរាំជាមួយក្រុមបាននោះទេ។ ផលិតកម្មបាននិយាយបែបនេះថា៖ 

“ក. របស់ Jihyo បានជាប់រឹងខណៈហាត់សមបទថ្មី។ ហើយនាងក៏បានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។ ដូច្នេះហើយ Jihyo មិនអាចរាំបាននោះទេ ហើយនាងនឹងត្រូវសម្តែងដោយអង្គុយលើកៅអី”។

គួររម្លឹកដែរថា អាល់ប៊ុមថ្មីរបស់ក្រុម TWICE មានចំណងជើងថា “Feel Special” នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ២៣ នេះហើយ នៅវេលាម៉ោង ៦ល្ងាច ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Mina
Mina
Jihyo
Jihyo
TWICE
TWICE
TWICE
TWICE
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T