វីរបុរសរបស់ Liverpool និង Real Madrid មួយរូបនឹងមកកម្ពុជា ដើម្បីធ្វើការងារសង្គម

//s5.kh1.co/1e/1ef3b6a9df1b3589d8a7fc65602bf6a3952a4f0d.jpg
កីទ្បា

 ២៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហោះនៅលើទំព័រ Facebook ផ្លូវការ អតីតកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាវីរបុរសមួយរូបរបស់ Liverpool និង Real Madrid លោក Steve Manaman នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនៈកិច្ចក្នុងនាមជាមន្ត្រីមូលនិធិសហគមន៍របស់ FIFA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Steve Manaman
Steve Manaman

ដំណើរទស្សនៈកិច្ចរបស់លោក Manaman នៅកម្ពុជានឹងធ្វើឡើងរយៈពេល ២ថ្ងៃពោលគឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ នៅអង្គការ Indochina Starfish Foundation (ISF)។

មូលនិធិ FIFA បានដាក់ចេញនូវកម្មវិធីជាច្រើនរួមមាន៖ កម្មវីធីសហគមន៍ ការគាំទ្រដល់អង្គការដែលប្រើបាល់ទាត់ជាឧបករណ៍សម្រាប់ធ្វើឲ្យប្រសើរឡើងនូវជីវិតរបស់យុវជនដែលជួបការលំបាកនៅលើពិភពលោក ដោះស្រាយបញ្ហាសង្គមដែលជះឥទ្ធិពលដល់យុវជនដូចជា ការអប់រំសុខភាព និងសមភាពយេនឌ័រ។

https://s4.kh1.co/__image/w=650,h=896,q=100/98/9832d6cd7450d36f89dc78a9e0839ec110eeea64.jpg

គួរបញ្ជាក់ផងដែរថា ប្រតិភូរបស់ FIFA លោក Manamann គឺជាអតីតកីឡាករបាល់ទាត់មួយរូបដែលមានឈ្មោះល្បីខ្លាំងអំឡុងទស្សវត្សន៍៩០ ដោយលោកធ្លាប់លេងឲ្យក្លិបល្បីៗដូចជា Liverpool, Real Madrid និង Manchester City៕

Steve Manaman
Steve Manaman
Steve Manaman និង Zinedine Zidane
Steve Manaman និង Zinedine Zidane
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T