ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់របស់បណ្ដាញស្ថានីយទូរទស្សន៍ CBS កាលពីព្រឹកមិញនេះ កូនប្រុសទីពីររបស់ស្ដេចប្រដាល់ អេ ភូថង កីឡាករ ម៉ឺន មេឃា បានឈ្នះជើងខ្លាំងថៃ លីងលំ ដោយពិន្ទុ ដណ្ដើមបានខ្សែក្រវាត់មួយខ្សែ និងលុយ ៦,០០០ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុននឹងឡើងមកប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ កីឡាករទាំងពីរបានទម្លាក់កីឡាករអស់ជាច្រើន។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា ម៉ឺន មេឃា និងកីឡាករថៃ លីងលំ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាមទាត់ ប្រើជង្គង់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។
យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត ម៉ឺន មេឃា ឈ្នះ លីងលំ ដោយពិន្ទុឯកច្ឆ័ន៕
ចង់ឃើញថា ម៉ឺន មេឃា ផ្ដួលកីឡាករថៃ ឈ្នះខ្សែក្រវាត់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖