ខ្លាំងបាត់! Harry Kane ត្រូវបានក្លិបធំមួយនៅអេស្ប៉ាញ ចាប់អារម្មណ៍សម្រាប់ទីផ្សារខាងមុខ

//s4.kh1.co/c1/c197898ca2922431cb00421bdf6409cfe731b3c1.jpg
កីទ្បា

 ២១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ តាមសេចក្ដីរាយការណ៍ក្លិប Real Madrid បានសម្លឹងមើលឃើញខ្សែប្រយុទ្ធជួរមុខរបស់ Tottenham Hotspur កីឡាករ Harry Kane សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Harry Kane
  កីឡាករ Harry Kane

ប្រធានក្រុមរបស់ជម្រើសជាតិតោកំណាចអង់គ្លេស Kane មិនទាន់បានឈ្នះពានណាមួយនៅឡើយក្នុងអាជីពជាកីឡាកររបស់ខ្លួន។ ជាមួយគ្នានេះ អតីតវីរបុរសរបស់ Man UTD លោក Rio Ferdinand ចង់ឲ្យខ្សែប្រយុទ្ធជំនាញជើងស្ដាំរូបនេះ ចាកចេញពីកីឡដ្ឋាន White Hart Land របស់ Spurs ដើម្បីស្វែងរកជោគជ័យថ្មី។

ប្រភពចេញពីក្នុងប្រទេសអេស្ប៉ាញ ប្រធានក្លិប Real Madrid លោក Florentino Perez ចង់ចំណាយលុយធំនាំយក Kane មកកាន់កីឡដ្ឋាន Santiago Bernabeu សម្រាប់ទីផ្សាររដូវក្ដៅលើកក្រោយ។ ខណៈកិច្ចសន្យារវាង Kane និងមាន់ខ្នាយមាស នៅមានសុពលភាពដល់ឆ្នាំ២០២៤ ឯណោះ។

  កីឡាករ Harry Kane
  កីឡាករ Harry Kane

គួរបញ្ជាក់ផងដែរថា Kane រកបានគ្រាប់បាល់ ១៦៨គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនសរុប ២៥៩ប្រកួតឲ្យ Spur ខណៈរដូវកាលថ្មីដែលទើបតែចាប់ផ្ដើមនេះខ្សែប្រយុទ្ធពាក់លេខ១០ រកបាន ៤គ្រាប់ហើយ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T