បើ តា Perez ចង់បណ្ដេញ Zidane ចេញនោះ Real Madrid ត្រូវចំណាយលុយខ្ទង់៨០លានអឺរ៉ូ

//s4.kh1.co/f0/f0b562134a0301fa991ccbb12a61b03e2e92379d.jpg
កីទ្បា

 ២១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ លោក Zidane បានចុះកុងត្រាជាមួយ Real Madrid រយៈពេល៣ឆ្នាំកន្លះ ដូច្នេះបើសិនជា លោក Florentino Perez ចង់បណ្ដេញគាត់ចេញក្នុងពេលឆាប់ៗនេះ នោះ Real Madrid នឹងត្រូវចំណាយលុយប្រមាណ ៨០លានអឺរ៉ូដើម្បីបញ្ចប់កុងត្រារបស់ Zidane ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Real Madrid បានបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងរបស់ PSG ដោយធ្វើអោយមានការចាប់អារម្មណ៍សាជាថ្មីម្ដងទៀតចំពោះអនាគតរបស់​ Zidane នៅ Real Madrid។

លោក Zidane ក្រោយចាញ់ PSG
លោក Zidane ក្រោយចាញ់ PSG

អ្នកគាំទ្រជាច្រើនបានសម្ដែងការមិនពេញជាខ្លាំង ទៅលើទម្រង់លេងរបស់កីឡាករ Real Madrid លេងទល់នឹងក្រុម PSG ហើយក៏ជាលើកទី១ដែលឃើញ Real Madrid ស៊ុតមិនចំគោលដៅសូម្បីតែ១ជើងទៅលើក្រុម PSG។

យោងតាមប្រភពព័ត៌មានពី SPORT បានអោយដឹងថា Real Madrid នឹងត្រូវចំណាយទឹកប្រាក់ ៨០ លានអឺរ៉ូក្នុងការបណ្តេញគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនៅរដូវកាលនេះ។

Zidane បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំកន្លះនៅពេលដែលគាត់បានវិលត្រឡប់ទៅ Real Madrid កាលពីខែមីនា។ Madrid យល់ព្រមបង់ប្រាក់ឱ្យគាត់ចំនួន ១៣ លានអឺរ៉ូក្នុងមួយរដូវកាល ដោយ៣រដូវកាលស្មើនឹង ៣៩លានអឺរ៉ូ ហើយបើសិនជា Real Madrid បញ្ឈប់គាត់មុនពេលកំណត់នោះ Real ត្រូវចំណាយទ្វេដងទៅលើកុងត្រារបស់ Zidan នោះអាចនឹងត្រូវទូទាត់សរុបជិត ៨០ លានអឺរ៉ូ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះលោក Perez កំពុងដាក់ការចាប់អារម្មណ៍ទៅលើបុគ្គល២រូបដែលអាចនឹងមកជំនួសលោក Zidane ដោយទី១នោះគឺ អតីតកីឡាករ Real Madrid លោក Xabi Aloso និងបេក្ខភាព១រូបទៀតនោះ គឺអតីតគ្រូបង្វឹក Manchester United លោក Jose Mourinho៕

លោក Xabi Aloso និង  លោក Jose Mourinho
លោក Xabi Aloso និង  លោក Jose Mourinho
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T