អេស្ប៉ាញ៖ បញ្ហាកំពុងតែចាប់ផ្ដើមកើតមានហើយនៅកីឡដ្ឋាន Camp Nou សម្រាប់រដូវកាលថ្មីនេះ ពោលគឺការអវត្តមានខ្សែការពារកណ្ដាលសំខាន់ៗសម្រាប់ប៉ុន្មានប្រកួតខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សGerard Pique និង Clement Lenglet ច្បាស់ណាស់ថា នឹងបន្តចូលលេងក្នុងជម្រើសដំបូង ខណៈ Jean-Clair Todibo ទើបតែជាសះស្បើយពីរបួស ប៉ុន្តែសមត្ថភាពរបស់គេមិនទាន់ដល់កម្រិតនោះទេ។ ជាមួយគ្នានេះ ខ្សែការពារជម្រើសជាតិបារាំង Samuel Umititi ក៏មានរបួសក្នុងពេលរយៈពេលយូរថែមទៀត។

Pique និង Lenglet បានចាប់ផ្ដើម ៥ប្រកួតដំបូងឲ្យ Barcelona ដោយមិនបានសម្រាកនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ Lenglet ក៏បានបង្ហាញខ្លួនឲ្យជម្រើសជាតិបារាំង ២ប្រកួតថែមទៀតអំឡុងពេល International break។
ងាកមកមើល Umtiti ឯណេះវិញ ត្រូវការពេលវេលយ៉ាងហោចណាស់មួយខែកន្លះដើម្បីជាសះស្បើយត្រឡប់មកវិញ។ ខណៈពេលនេះផងដែរ ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់កំពុងតែសម្លឹងមើលរកអ្នកជំនួស អំឡុងពេលរូបគេអវត្តមាន៕
