ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ស្វាគមន៍យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាងរបស់ខ្លួន​!

//s5.kh1.co/ab/abf916ede2896be62c5df5d704734fb1d1eda53b.jpg
បច្ចេកវិទ្យា

 ២០-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ យន្ដហោះ Airbus A320 បានចុះចតយ៉ាងរលូន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង ១០ និង ៣៣ នាទី​ព្រឹក នាថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានបញ្ចប់ការបាញ់ថ្នាំតុបតែងដ៏ប្រណីត និងការសាកល្បងហោះហើររបស់ខ្លួននៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Airbus Group SE នៅប្រទេសបារាំង ដែលមានលេខចុះបញ្ជី XU-761 យន្តហោះបានចាកចេញពីទីក្រុង Toulouse នៃអាកាសយានដ្ឋាន Blagnac នាវេលាម៉ោង ១១ និង ៣០ នាទីព្រឹក នៅថ្ងៃទី១៧ ខែកញ្ញា និងបន្ទាប់ពីការឈប់សំចតនៅអាកាសយានដ្ឋានអន្តរជាតិឌូបៃអាល់ម៉ាធូម រយៈពេលបីម៉ោងរួចមក យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង ១០ និង ៣៣ នាទី នៅថ្ងៃទី១៩ ខែកញ្ញា ដោយមានការបាញ់ទឹកទទួលស្វាគមន៍យ៉ាងកក់ក្តៅ​​​ពីសំណាក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

ស្លាកសញ្ញាប្រាសាទអង្គរវត្តដែលមានតែមួយ ជាមួយកន្ទុយដែលមានពពកពណ៌សរបស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ត្រូវបានរំលេចខ្លួនឡើងធ្វើឲ្យសាធារណជនបានមើលឃើញនឹងដឹងឮថា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានទទួលយន្តហោះម៉ាក Airbus A320 ថ្មីរបស់ខ្លួនមួយគ្រឿងបន្ថែមទៀតហើយ។ ការបន្ថែមយន្តហោះមួយគ្រឿងទៀតនេះ គឺដើម្បីបង្ហាញពីកសិនសាក្សីក្នុងការរក្សានូវគម្រោងពង្រីកបន្ថែមចំនួនយន្តហោះរបស់ខ្លួន ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ មានយន្ដហោះចំនួន​ ០៤ (បួន) គ្រឿងហើយ។​

យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង

សូមបញ្ជាក់ដែរថា នេះ​ជាលើក​ទីមួយហើយ ដែលមានមន្រ្តីអាជ្ញាធររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិល បានផ្តល់កិត្តិយសរួម​ដំណើរ​ជាមួយក្រុមអាកាសយាន្តនិករបស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដើម្បីនាំយកយន្តហោះមួយគ្រឿងនេះ​មកពី​ប្រទេសបារាំង។ ក្នុងពិធីស្វាគមន៍​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានការចូលរួម​ពីសំណាក់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់​ បុគ្គលិកពាក់ព័ន្ធនៃ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ​ មន្រ្តីអាជ្ញាធររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិល​ និងតំណាងរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងបានរៀបចំបាច់ផ្កាជូនដល់សមាជិកអាកាសយាន្តនិក​ទាំងអស់ក្រោមបរិយាកាសដ៏រីករាយក្រៃលែង និងបានថតរូបរួមគ្នា ដើម្បីទុកជាអនុស្សាវរីយ៍នាឱកាសដ៏មានសារៈសំខាន់នេះ។

លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េក៏បាននិមន្តព្រះសង្ឃ ដើម្បីប្រោះព្រំប្រសិទ្ធពរដល់យន្តហោះថ្មីនេះ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាផងដែរ។

មុនពេលការមកដល់នៃយន្តហោះថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បាននឹងកំពុងប្រតិបត្តិការជាមួយយន្តហោះ Airbus A319 ចំនួន ០៣ (បី) គ្រឿង ដែលបម្រើសម្រាប់គោលដៅក្នុងស្រុករបស់ប្រទេសកម្ពុជា និងអន្តរជាតិជាច្រើនរួមមាន ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប ម៉ាកាវ បាងកក និងហ្វូចូវ ។ល។

ដូច្នេះបច្ចុប្បន្នចំនួនយន្ដហោះត្រូវបានពង្រីកដល់ចំនួន ០៤ (បួន) គ្រឿងហើយជាមួយនឹងការបន្ថែមនូវយន្ដហោះ Airbus A320 ថ្មីនេះដែលអាចធ្វើឱ្យ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ជួយសម្រួលដល់វិស័យទេសចរណ៍ និងឱកាសពាណិជ្ជកម្មពិភពលោកនាពេលអនាគតកាន់តែខ្លាំងទ្បើងឥតឈប់ឈរ។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងការនាំចូលយន្ដហោះជាបន្តបន្ទាប់បន្ថែមទៀត ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងបន្តការយកចិត្តទុកដាក់ក្នុងការរៀបចំបណ្តាញផ្លូវតភ្ជាប់ទូលំទូលាយដែលយករាជធានីភ្នំពេញជាមជ្ឈមណ្ឌលកណ្តាលរបស់ខ្លួន ដោយគ្របដណ្ដប់ទាំងប្រទេសចិន និងអាស៊ាន ដើម្បីភ្ជាប់ទៅអាស៊ីឥសាន្ត អឺរ៉ុប ក៏ដូចជាអាមេរិកខាងជើង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាពលរដ្ឋកម្ពុជា និងប្រទេសដទៃទៀត ក៏ដូចជាការស្ថាបនាសម្ព័ន្ធភាពរវាងព្រះរាជាណាចក្រកម្ពុជា និងពិភពលោក៕

យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
យន្តហោះប្រភេទ Airbus A320 ថ្មីស្រឡាង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T