Suzy និយាយចេញពីចិត្ត ពេលរស់នៅក្នុងជីវិតជាស្រីស្អាតបែបនេះ!

//s4.kh1.co/08/08f4ccd44866da70b02f395f6fd7d6477240d5a3.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាស្រីរូបស្រស់ Suzy ជាមួយនឹងតារាសម្តែងប្រុស Lee Seung Gi បានផ្តល់កិច្ចសម្ភាសន៍មួយ សម្រាប់ការផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់ពួកគេចំណងជើងថា «Vagabond» ដោយឡែក ក្នុងនោះផងដែរ Suzy ក៏ឆ្លើយនូវសំណួរចាក់ដោតមួយ ដែលអ្នកគាំទ្រគ្រប់គ្នាតែងតែចង់ដឹងកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងអំឡុងកិច្ចសម្ភាសន៍នោះ ដោយទ្រាំនឹងមិនសរសើរពីសម្រស់របស់ តារាស្រីវ័យ២៤ឆ្នាំនេះមិនបាន ពិធីករក៏បានសួរទៅកាន់ Suzy ថាតើនាងមានអារម្មណ៍បែបណាទៅ ដែលនាងរស់នៅជាមួយនឹងសម្រស់ស្អាត និងមានជីវិតស្រស់បំព្រងដូចជាក្នុងរឿងនិទានបែបនេះ?

បន្ទាប់ពីឮបែបនេះ តារាស្រីកំពូលសម្រស់ Suzy ក៏បានផ្ទុះនូវសំណើច និងមានការទាក់ទើរក្នុងការឆ្លើយបន្តិចបន្តួច ប៉ុន្តែក្នុងនោះនាងមានឆ្លើយចេញពីចិត្តដោយថា៖

«គឺវាពិតជាល្អ គឺល្អ ល្អខ្លាំងណាស់។»

ពិធីករក៏បានយល់ស្របនឹងនាង ហើយនាងក៏បាននិយាយបានបែបអៀនបន្តដោយថា៖

«គឺជាជីវិតដ៏សែនល្អ គួរឲ្យរស់នៅបំផុត»។

ពិតជាត្រឹមត្រូវណាស់ គ្មាននរណាម្នាក់អាចប្រកែកបានឡើយពីចម្លើយរបស់Suzy ជាពិសេសគឺសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងតែម្តង ដែលជាសម្រស់ដែលប្រជាជនកូរ៉េប៉ងប្រាថ្នាចង់បានតែម្តង៕

តារាស្រីកំពូលសម្រស់ Suzy
តារាស្រីកំពូលសម្រស់ Suzy
តារាស្រីកំពូលសម្រស់ Suzy
តារាស្រីកំពូលសម្រស់ Suzy
តារាស្រីកំពូលសម្រស់ Suzy
តារាស្រីកំពូលសម្រស់ Suzy
តារាស្រីកំពូលសម្រស់ Suzy
តារាស្រីកំពូលសម្រស់ Suzy
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T