ជ្រកក្រោមដំបូលប៉ុស្តិ៍លេខ៧ ជាង១៥ឆ្នាំ ទីបំផុតGrace សម្រេចចិត្តដើរចេញព្រោះតែ មូលហេតុបែបនេះ....!

//s5.kh1.co/d0/d0d34c0beec9db73eafe58383da73f1fd3f7419d.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ រយៈពេលជាង១៥ឆ្នាំហើយ ដែលតារាសម្តែងស្រីសាច់សខ្ចី Grace Kanklao បង្ហាញខ្លួនលើវិថីសិល្បៈ ក្នុងនាមជាតារាសម្តែងប្រចាំឲ្យទូរទស្សន៍ល្បីឈ្មោះប៉ុស្តិ៍លេខ៧ថៃ។ ប៉ុន្តែទោះបីជាជ្រកនៅក្រោមដំបូលធំនេះ ជាយូរឆ្នាំមកហើយក៏ដោយ​ ទីបំផុត Grace នៅតែសម្រេចចិត្តមិនបន្តកុងត្រា ជាមួយស្ថានីយតទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ Graceបានបង្ហាញវត្តមាននៅចំពោះមុខអ្នកកាសែត និងបកស្រាយពីរឿងបញ្ចប់កុងត្រាយ៉ាងដូច្នោះថា

« តាមពិតទៅខ្ញុំបានបញ្ចប់កុងត្រាតាំងពីខែសីហាមកម៉្លេះ ដោយមានការនិយាយចរចាជាមួយស្ថានីយ និងបញ្ចប់ទៅដោយរលូន។សម្រាប់មូលហេតុដែលខ្ញុំ មិនបន្តកុងត្រានោះក៏ព្រោះតែ ពេលនេះខ្ញុំចង់សាកល្បងធ្វើការងារថ្មីៗ។ ហើយប្រសិនបើខ្ញុំនៅជាប់កុងត្រាជាមួយស្ថានីយ វាដូចជាជញ្ជាំងមួយដែលបាំងខ្ញុំអញ្ចឹង ចង់ធ្វើនេះក៏មិនបាន ចង់ធ្វើនោះក៏មិនបាន។ ចំណែកឯខ្ញុំវិញមានក្តីស្រម៉ៃច្រើនណាស់ដែលចង់ធ្វើ ខ្ញុំចង់ធ្វើបទចម្រៀង ខ្ញុំចង់ធ្វើពិធីការិនី និងមានរឿងផ្សេងៗជាច្រើនទៀត។ ខ្ញុំដឹងថានឹងមានព័ត៌មានមិនល្អ បន្ទាប់ពីខ្ញុំមិនបន្តកុងត្រា ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវាជារឿងធម្មតា។ ចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើជាតារាសម្តែងឯករាជ្យ ហើយប្រហែលជាខ្ញុំឈប់ចុះកុងត្រាជាមួយស្ថានីយណាផ្សេងទៀតហើយ»

ជាមួយគ្នានេះ​ ក្រៅពីបទសម្ភាសន៍ជាមួយអ្នកកាសែត Grace ថែមទាំងបានផុសសំណេរនៅក្នុង គណនីអ៊ីនស្តារក្រាមផ្ទាល់យ៉ាងខ្លួន ដើម្បីអរគុណទៅកាន់អ្នកគ្រប់គ្នាផងដែរថា៖

« អរគុណបងៗអ្នកសារព័ត៌មានទាំងអស់ ដែលបានមកជួបខ្ញុំ។ អរគុណអ្នកគ្រប់គ្នាដែលជាកម្លាំងចិត្ត  ហើយសូមរង់ចាំតាមដានការងារថ្មីៗរបស់ខ្ញុំនាពេលអនាគត ក្នុងនាមជាតារាឯករាជ្យផងចុះ។ វាអាចនឹងមិនងាយស្រួលទេ ប៉ុន្តែខ្ញុំនឹងតាំងចិត្តធ្វើឲ្យបានល្អបំផុត  ហើយខ្ញុំនឹងមិនឈប់អភិវឌ្ឍន៍ខ្លួនឯងនោះទេ សូមជួយផ្តល់ជាកម្លាំងចិត្ត​មកដល់ខ្ញុំផង។ សំខាន់បំផុត សូមអរគុណដល់ចាស់ទុំដែលផ្តល់ឱកាសឲ្យខ្ញុំ បានដើរតាមក្តីស្រម៉ៃ បានធ្វើការងារដែលខ្លួនឯងស្រលាញ់ ។ សូមអរគុណ!»

យ៉ាងណាមិញបើងាកមក ស្ទាបស្ទង់ពីអារម្មណ៍របស់អ្នកគាំទ្រវិញ ពួកគេក៏មានការសោកស្តាយដែរ ព្រោះចាប់ពីពេលនេះទៅ នឹងលែងបានឃើញការសម្តែងរបស់ Grace នៅក្នុងប៉ុស្តិ៍លេខ៧តទៅទៀតហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ហ្វេនៗនៅតែគាំទ្រ គ្រប់ការងារថ្មីៗនៅក្នុងវិស័យសិល្បៈរបស់នាងជានិច្ច៕​

សូមទស្សនារូបភាពខាងក្រោម៖

Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao
Grace Kanklao 
Grace Kanklao 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T