Klopp ជឿថាមានតែក្រុមមួយនេះទេដែលជាក្រុមល្អដាច់គេនៅអឺរ៉ុបក្នុងពេលបច្ចុប្បន្ននេះតែមិនមែនជា Liverpool និង Real Madrid នោះទេ

//s4.kh1.co/06/069308fa7415e6e150e386655da9bd00ad0949ca.jpg
កីទ្បា

 ១៧-កញ្ញា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

អ៊ីតាលី៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ជឿជាក់ថាក្រុម Manchester City បច្ចុប្បន្នជាក្រុមដែលល្អដាច់គេនៅអឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហង្សក្រហម Liverpool ជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន។ ទោះបីជាយ៉ាងណាពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២តាមពីក្រោយក្រុមជើងឯក Manchester City នៅក្របខណ្ឌ Premier League ក៏ដោយ ប៉ុន្តែក្នុងរដូវកាលនេះ Liverpool ហាក់ចាប់ផ្ដើមបានល្អដោយឈរលើកំពូលតារាងបណ្ដោះអាសន្ននាំមុខក្រុមការពារជើងឯក Manchester City ចំនួន៥ពិន្ទុ។

  ក្រុម Manchester City លើកពាន PL
  ក្រុម Manchester City លើកពាន PL

នៅក្នុងសន្និសីទកាសែតដែលធ្វើឡើងមុនការប្រកួតរវាង Liverpool និង Napoli ក្នុងក្របខណ្ឌ Champion League ថ្ងៃអង្គារនេះលោក Klopp បាននិយាយថា៖

លោក Klopp និយាយក្នុងសន្និសិទកាសែត
លោក Klopp និយាយក្នុងសន្និសិទកាសែត

"ខ្ញុំនៅតែមានអារម្មណ៍ថា Manchester City នៅតែជាឧបសគ្គដែលខ្ញុំត្រូវតែផ្ដួលអោយបាន។"

លើសពីនេះទៅទៀត Manchester City បានឈ្នះពាន៣កាលពីរដូវកាលមុនក្នុងទឹកដីអង់គ្លេសរួមមានពាន Premier League ពាន League Cup និង FA Cup ដែលព្រឹត្តិការណ៍នេះមិនធ្លាប់មានពីមុនមកក្នុងវិស័យបាល់ទាត់អង់គ្លេស។

គួររំលឹកផងដែរថានៅក្នុងក្របខ័ណ្ឌ Champions League ក្រុមរបស់លោក Pep Guardiola ត្រូវបានជម្រុះចេញនៅវគ្គ ១/៤ ដោយ Tottenham Hotspur៕

ប្រភព៖ Bleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T