អេស្ប៉ាញ៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិប៊ែលហ្សិករបស់ Real Madrid កីឡាករ Eden Hazard ថ្មីៗនេះបានលើកឡើងពីភាពខុសគ្នារវាងការលេងនៅអង់គ្លេសនិងអេស្ប៉ាញថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស"អ្នកគាំទ្រនៅទីនេះ(អេស្ប៉ាញ) សុទ្ធតែជាអ្នកគាំទ្រពិតប្រាកដ។"
អតីតកីឡាករឆ្នើមរបស់ក្លិបតោខៀវ Chelsea កីឡាករ Eden Hazard នៅរសៀលនេះបានបង្ហាញពីមតិផ្ទាល់ខ្លួនធ្វើឱ្យអ្នកគាំទ្របាល់ទាត់អង់គ្លេសភ្ញាក់ផ្អើលតាមរយៈការផ្តល់យោបល់ថាអ្នកគាំទ្រនៅអេស្ប៉ាញភាគច្រើនយកចិត្តទុកដាក់ចំពោះការប្រកួត។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេចោទសួរពីភាពខុសគ្នាសំខាន់ៗមួយចំនួនទាក់ទងនឹងបាល់ទាត់រវាងជីវិតនៅអេស្ប៉ាញនិងអង់គ្លេស។
Hazard បានលើកឡើងថា៖
"នៅ Chelsea ពេលយើងចាញ់យើងខកចិត្តដូចអ្នកគាំទ្រ។ ប៉ុន្តែខ្ញុំមិនដែលគិតថាវាជារឿងដែលពិបាកអ្វីនោះទេ។ វាខុសគ្នានៅអេស្ប៉ាញ។ ខ្ញុំគិតថានៅទីនេះអ្នកគាំទ្រពិតជាអ្នកគាំទ្រពិតប្រាកដ។ បាល់ទាត់គឺជាអ្វីគ្រប់យ៉ាងសម្រាប់ពួកគេហើយពួកគេត្រូវការកីឡាករដើម្បីផ្តល់អ្វីៗគ្រប់យ៉ាង។ នៅអង់គ្លេសមិនមានអ្នកគាំទ្រច្រើនទេដែលគិតបែបនេះ។"
Hazard បាននិយាយបន្តទៀតថា៖
"ជាការពិតប្រជាជននៅទីនោះចូលចិត្តបាល់ទាត់ទាំងយុវជន យុវវ័យឬក្មេងជំទង់ពិតជាចាប់អារម្មណ៍នឹងបាល់ទាត់។ ប៉ុន្តែពួកគេមិនដែលមានភាពងឿងឆ្ងល់ចំពោះក្រុមរបស់ពួកគេឡើយ។"
គួររំលឹកផងដែរថាកីឡាករសញ្ជាតិបែលហ្សិករូបនេះបានផ្លាស់ទៅកាន់ទឹកដី Bernabeu កាលពីខែមិថុនាក្នុងតម្លៃ ៨៩ លានផោនបើទោះបីជានៅសល់កុងត្រា ១ ឆ្នាំទៀនៅឯ Stamford Bridge ក៏ដោយ៕