Juventus សម្លឹងឃើញកីឡាកររបស់ Man United ១រូបលើការផ្ទេរដោយគ្មានតម្លៃខ្លួន

//s5.kh1.co/72/72cdc50d12d43869950125fb418b2a5568f5f2f1.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Juventus កំពុងសម្លឹងឃើញខ្សែបម្រើកណ្ដាលរបស់ Manchester United គឺកីឡាករ Nemanja Matic ដោយការផ្ទេរដោយគ្មានតម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Nemanja Matic បានចូលរួមជាមួយ Manchester United នៅខែកក្កដាឆ្នាំ ២០១៧ ដោយផ្លាស់ពី Chelsea ក្នុងតម្លៃ៤០លានផោន។

  កីឡាករ Nemanja Matic 
  កីឡាករ Nemanja Matic 

Matic បង្ហាញខ្លួនអោយបិសាចក្រហម Manchester United បានចំនួន៨៩ប្រកួតដោយស៊ុតបញ្ចូលទីបាន៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរូមក្រុមស៊ុតបញ្ចូលទីបាន៣គ្រាប់។

យ៉ាងណាមិញកីឡាករវ័យ ៣១ ឆ្នាំរូបនេះមិនមានឳកាសបានលេងច្រើនទេសម្រាប់ក្រុមបិសាចក្រហមនៅរដូវកាលនេះ។ Matic បានត្រឹមអង្គុយកៅអីបម្រុងនៅ៣ប្រកួតដំបូងក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។

បច្ចុប្បន្ន Matic ជាប់កុងត្រាជាមួយ Manchester United រហូតដល់ខែកក្កដាឆ្នាំ ២០២០ ប៉ុន្តែ ត្រូវបានគេនិយាយថា United មានជម្រើសក្នុងការបន្តកុងត្រារបស់គាត់មួយឆ្នាំទៀត។ ទោះជាយ៉ាងណាក៏ដោយ Matic អាចនឹងចាកចេញពី Old Trafford នាពេលដ៏ខ្លីខាងមុខនេះ។

យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Juventus កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាកររបស់ Man United រូបនេះ។ របាយការណ៍ពី The Sun ក៏បានអះអាងផងដែរថា Matic បានបាត់បង់តំណែងរបស់ខ្លួនទៅអោយ កីឡាករ Scott McTomminay ដោយសារខ្សែបម្រើកណ្ដាលវ័យក្មេងរូបនេះបានបង្ហាញទម្រង់លេងល្អក្នុងរដូវកាលថ្មីនេះ៕

ប្រភព៖ 101greatgoals

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T