អីយ៉ា! ទើបល្បីប្រពន្ធនាយចយ សម្រាលកូន យប់មិញ ពេលនេះ ប្រពន្ធ ឆាយ វីរៈយុទ្ធ សម្រាលកូនដែរបាត់

//s4.kh1.co/0f/0f2b8400915543da6a2174ed3f4f6ad90dc9835c.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យត្រេកអរមួយសម្រាប់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ ដោយប៉ុន្មាននាទីមុននេះ រូបលោកបានបង្ហោះសារភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក បង្ហាញមុខកូនស្រីរបស់ខ្លួនជាលើកដំបូង ក្រោយពីសម្រាលកាលពីព្រឹកមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ បានសរសេរប្រាប់មហាជន ក៏ដូចជាអ្នកគាំទ្របានឲ្យដឹងថា កូនស្រីរបស់ខ្លួន មានឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា កើតនៅថ្ងៃទី១៥ ព្រឹកនេះវេលាម៉ោង ៨ និង២៧នាទី  ជាមួយទម្ងន់ ៣គីឡូក្រាម។

តារាចម្រៀងរូបនេះ ក៏បានបញ្ជាក់ថានៅពេលនេះទាំងម្តាយនិងកូនស្រី គឺមានសុខភាពល្អ និងមានសុខសុវត្ថិភាពទាំងអស់គ្នាផងដែរ។

គួររម្លឹកដែរថា កាលពីព្រឹកមិញនេះ ខ្មែរឡូត ក៏បានចុះផ្សាយផងដែរ ទាក់ទងអំពីព័ត៌មាននៃការទទួលបានសមាជិកថ្មីក្នុងគ្រួសាររបស់នាយចយ ដោយប្រពន្ធរបស់លោក សម្រាលបានកូនប្រុសជាទីស្រលាញ់កាលពីយប់មិញនេះ ដែលធ្វើឲ្យមហាជនរំភើបចិត្តមិនតិចនោះទេ។ ហើយមកដល់ពេលនេះ ស្រាប់តែមានព័ត៌មានភ្ញាក់ផ្អើលមួយទៀត សម្រាប់លោក ឆាយ វីរៈយុទ្ធ ទទួលបានសមាជិកថ្មីក្នុងគ្រួសារដែរ ដែលទាំងនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន៕

ឆាយ វីរៈយុទ្ធ និងកូនស្រី
ឆាយ វីរៈយុទ្ធ និងកូនស្រី
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងគ្រួសារ
ឆាយ វីរៈយុទ្ធ និងគ្រួសារ
សាររបស់ ឆាយ វីរៈយុទ្ធ
សាររបស់ ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T