ភ្នំពេញ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ នៅពេលនេះ ប្រពន្ធរបស់នាយ ចយ បានសម្រាលកូនប្រុសប្រកបដោយសុវត្ថិភាពហើយ កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកតាមគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាប្រពន្ធ របស់នាយក្រឹម បានបង្ហោះសារនិងរូបភាពជាច្រើនសន្លឹក បង្ហាញពីកូនប្រុសនាយចយថា៖
“ចូលរួមអបអរសាទរនាយចយបានឃើញមុខកូនហើយ កូនស្អាតណាស់ មុខអត់ដូចឪទេ។ so cute ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់”។
គួររម្លឹកដែរថា កូនប្រុសនាយចយ មានឈ្មោះថា ភិច ណាឃីន។ ហើយតាមរយៈរូបភាពជាច្រើនសន្លឹកនោះ បានបង្ហាញឲ្យឃើញថា កូនប្រុសរបស់លោក ពិតជាគួរឲ្យស្រលាញ់មែនទែន ដោយមានមុខមាត់កាត់ទៅម្តាយបេះបិតតែម្តង។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្តែងក្តីរំភើបជំនួសនាយ ចយ ដែលប្រពន្ធរបស់លោក បានបង្កើតបានកូនប្រុសដ៏គួរឲ្យស្រលាញ់ ហើយថែមទាំងមានសុវត្ថិភាពទាំងម្តាយទាំងកូន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?





