ឈុតតំណាងជាតិ «នារីកសិករ» របស់បវរកញ្ញាវ័យក្មេងកម្ពុជា ជូរី ល្អហួស បង្គប់ទៅដោយអត្ថន័យ

//s9.kh1.co/e4/e47240c4e9ed49e0e3707270afe2a100d38a4bd0.png
តារា & កម្សាន្ដ

 ០៧-វិច្ឆិកា-២០២៦ ៧ល្ងាច · ៥ ម៉ោងមុន

ឈុតតំណាងជាតិ «នារីកសិករ» របស់បវរកញ្ញាវ័យក្មេងកម្ពុជា ជូរី ល្អហួស បង្គប់ទៅដោយអត្ថន័យ

បវរកញ្ញាវ័យក្មេងកម្ពុជា ជូរី ល្អហួស ដែលត្រូវតំណាងអោយកម្ពុជាក្នុងកម្មវិធី Miss Teen Icon International នៅឯប្រទេសឥណ្ឌូនេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ២៩ តុលា ២០២៦​ ល្អហួស ​បានបង្ហាញនូវឈុតតំណាងជាតិរបស់ខ្លួន មើលទៅមានលក្ខណៈសាមញ្ញ​ ដែលទទួលបានការឧបត្ថមដោយ K Brands Cambodia​ ។

ល្អហួស បានដាក់ឈ្មោះឈុតនោះថា «នារីកសិករ បេះដូងនៃទឹកដីមាស» ដួងព្រលឹងនៃកសិករខ្មែរ។

 «នារីកសិករ បេះដូងនៃទឹកដីមាស» 
 «នារីកសិករ បេះដូងនៃទឹកដីមាស» 

មើលពីខាងក្រៅ ឈុតនេះមើលទៅសាមញ្ញ ប៉ុន្តែវាបានស្តែងចេញពីអត្តសញ្ញាណជាតិយ៉ាងជ្រាលជ្រៅ។ "ស្រូវ" មិនត្រឹមតែជាដំណាំចម្បងរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពជាតិ ដែលទទួលបានការទទួលស្គាល់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិជារៀងរាល់ឆ្នាំ។

ប្រជាកសិករខ្មែរភាគច្រើន ពឹងផ្អែកលើដំណាំស្រូវជាចម្បង ដែលជាប្រភពស្បៀងអាហារយ៉ាងសំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

ចំណែកឯផ្ការំដួល ដែលប៉ាក់ជាប់នៅនឹងក្រម៉ាបង់ក ជាផ្កាតំណាងជាតិរបស់កម្ពុជា។

ការរួមបញ្ចូលគ្នានេះប្រៀបបានទៅនិង អង្ករផ្ការំដួលរបស់កម្ពុជាដែលធ្លាប់ឈ្នះពានរង្វាន់ "អង្ករល្អដាច់គេនៅក្នុងពិភពលោក" (World's Best Rice) ជាច្រើនសម័យកាល ដែលនេះជាសាក្សីបង្ហាញពីគុណភាព និងភាពលេចធ្លោនៃកសិផលខ្មែរលើឆាកអន្តរជាតិ។  

បើយោងទៅតាមការបញ្ជាក់របស់ ល្អហួស នៅលើគេហទំព័ផ្ទាល់របស់នាង ឈុតនេះនឹងមានអ្វីពិសេសជាងនេះទៅទៀតនៅថ្ងៃដែលត្រូវបង្ហាញលើឆាក នៅប្រទេសឥណ្ឌូនេស៊ី។

https://s9.kh1.co/__image/w=526,h=801,q=100/4d/4d35e9732127646c5f3b3db4b31197b9bf6f1365.png
https://s9.kh1.co/__image/w=650,h=1009,q=100/5d/5d0955b78754c1c3e258a3cda559abf73ab71b01.png

អត្ថន័យលម្អិតរបស់ឈុតតំណាងជាតិ «នារីកសិករ បេះដូងនៃទឹកដីមាស» ដួងព្រលឹងនៃកសិករខ្មែរ របស់ល្អហួសមានដូចខាងក្រោម ៖ 

នៅពីក្រោយគ្រាប់បាយមួយគ្រាប់ ដែលយើងបរិភោគរាល់ថ្ងៃ មានញើសរាប់ពាន់តំណក់ មានកម្លាំងរាប់មិនអស់ និងមានការលះបង់របស់នារីកសិករខ្មែរ ដែលមិនធ្លាប់ទាមទារការតបស្នង។

នាងមិនមែនគ្រាន់តែជាស្ត្រីកាន់កណ្ដៀវ ច្រូតស្រូវនៅកណ្ដាលវាលស្រែប៉ុណ្ណោះទេ ប៉ុន្តែនាងគឺជានិមិត្តរូបនៃភាពអត់ធ្មត់ ជាឆ្អឹងខ្នងនៃគ្រួសារ និងជាកម្លាំងដ៏ស្ងៀមស្ងាត់ ដែលចិញ្ចឹមដង្ហើមប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។

ក្រោមកម្ដៅថ្ងៃដ៏ក្ដៅហែង នាងយកញើសស្រោចដី យកកម្លាំងបណ្ដុះគ្រាប់ស្រូវ និងយកក្ដីសង្ឃឹមដាំដុះអនាគតកូនចៅជំនាន់ក្រោយ។

ដៃរបស់នាងអាចគ្រើមដោយការងារ ប៉ុន្តែបេះដូងរបស់នាងពោរពេញដោយក្ដីស្រឡាញ់។ សម្លៀកបំពាក់របស់នាងអាចសាមញ្ញ ប៉ុន្តែតម្លៃនៃការលះបង់របស់នាង មិនអាចយកមាសប្រាក់ណាមកវាស់បានឡើយ។

សូមកុំមើលងាយស្ត្រីដែលឈរនៅកណ្ដាលវាលស្រែ ព្រោះនៅពីក្រោយស្នាមញញឹមដ៏សាមញ្ញនោះ គឺជាវីរនារីដែលកំពុងទ្រទ្រង់ជីវិតមនុស្សរាប់លាននាក់។

«បើគ្មានអ្នកដាំស្រូវ តើយើងមានបាយមកពីណា? បើគ្មានញើសកសិករ តើប្រជាជាតិអាចរស់នៅដោយរបៀបណា?»

សូមបងប្អូនទាំងអស់គ្នាចូលរួមគាំទ្រល្អហួស តាមរយៈការ Vote ទាំងអស់គ្នា🙏។

https://s9.kh1.co/__image/w=565,h=807,q=100/f8/f8c640d9215db19f853b406a3ea0bc89d6ec90a3.png
Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T