Vincent Kompany សរសើរកីឡាករ Liverpool ម្នាក់ត្រង់ៗថា…

//s5.kh1.co/a7/a7f702b1173ffec6aed917b4662a0e7cfae89785.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អតីតប្រធានក្រុម Manchester City លោក Vincent Kompany បានដាក់ឈ្មោះខ្សែការពារ Virgil van Dijk ថាជាខ្សែការពារកណ្តាលឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

Kompany បានចាកចេញពីក្របខ័ណ្ឌ Premier League នៅចុងរដូវកាលមុន ក្រោយពីចំណាយពេល ១១ ឆ្នាំនៅឯ Etihad ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះលេងបាន ៣៦០ ប្រកួត ស៊ុតបញ្ចូលទីបាន ២០ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១ គ្រាប់។

បន្ទាប់ពីចាកចេញពីទីក្រុង Manchester City ឥឡូវនេះលោក Kompany បានវិលត្រឡប់ទៅប្រទេសប៊ែលហ្សិកវិញក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Anderlecht ។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះគាត់បានវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញដើម្បីធ្វើការប្រកួតលាគ្នាមុនចូលនិវត្តន៍។ នៅមុនការប្រកួតលោក Kompany បានផ្តល់បទសម្ភាសន៍ជាច្រើនហើយលោកត្រូវបានគេសាកសួរនៅរសៀលថ្ងៃពុធនេះថាតើអ្នកណាដែលលោកគិតថាជាខ្សែការពារកណ្តាលដ៏ឆ្នើមជាងគេនៅក្របខ័ណ្ឌ Premier League ក្នុងប្រវត្តិសាស្ត្រ។

កីឡាករ Virgil van Dijk
កីឡាករ Virgil van Dijk

ទោះបីមានជម្រើសកីឡាករជាច្រើនដូចជា ខ្លួនគាត់, John Terry, Tony Adams, Nemanja Vidic និង Rio Ferdinand ក៏ដោយតែ Kompany គិតថាអ្នកទាំងនោះសុទ្ធតែជាខ្សែការពារដែលគាត់មិនបានរំពឹងទុក ព្រោះគាត់គិតថា Virgil van Dijk របស់ Liverpool ជាខ្សែការពារកណ្តាលដ៏ឆ្នើមបំផុតរបស់ Premier League ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T