Paul Pogba ធ្លាប់យល់ព្រមលើទឹកប្រាក់ចំនួន ៤២៩,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយក្រុម PSG មុនថ្ងៃផុតកំណត់បិទទីផ្សារដោះដូរប៉ុន្តែ...

//s5.kh1.co/40/40436365aa1c7a53748567a8140f6395537b007f.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិបារាំងកីឡាករ Paul Pogba ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀង ៤២៩,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយ Paris Saint-Germain ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវបានបរាជ័យដោយសារតែ កីឡាករ Neymar ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Neymar
 កីឡាករ Neymar

ខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាគោលដៅកំពូលរបស់ Real Madrid នៅរដូវក្តៅនេះ។

យោងតាមគេហទំព័រ Calciomercato របស់អ៊ីតាលីបានអោយដឹងថា United បានយល់ព្រមលើកិច្ចព្រមព្រៀងលក់រូបគេ (Pogba) ទៅអោយ PSG នៅប៉ុន្មានថ្ងៃមុនពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។ មានសេចក្តីរាយការណ៍ថាមូលហេតុតែមួយគត់ដែលគាត់មិនអាចចាកចេញបានគឺដោយសារតែ Neymar មិនបានបំពេញការផ្ទេរបានសម្រេចត្រលប់ទៅកាន់ Barcelona វិញ។

ការផ្ទេររបស់កីឡាករប្រេស៊ីលទៅកាន់អតីតក្លិបរបស់គាត់បានបរាជ័យដោយសារតែ Barcelona មិនយល់ព្រមទៅលើតម្លៃដែល PSG ទាមទារ ២៧៣លានផោន។

ជាលទ្ធផល Pogba ខកខានមិនបានប្រាក់ខែជាង ២០លានផោនក្នុងមួយឆ្នាំ (៤២៩,០០០ ផោនក្នុងមួយសប្តាហ៍)  ដែលត្រូវបានផ្ដល់ដោយក្រុមរបស់លោក​ Thomas Tuchel ។ លើសពីនេះទៅទៀតយោងតាមសេចក្ដីរាយការណ៍បានអោយដឹងថាក្រុមហ៊ុនសម្លៀកបំពាក់កីឡា Adidas បានដើរតួយ៉ាងសំខាន់ក្នុងការរក្សា Pogba មិនអោយចាកចេញនៅរដូវក្ដៅនេះ។

តាមរបាយការណ៍ក្លិបបិសាចក្រហម Manchester United បានទាក់ទងជាមួយភ្នាក់ងាររបស់ Pogba ក្នុងគោលបំណងព្យាយាមបន្តកុងត្រារបស់គាត់នៅ Old Trafford ៕

ប្រភព៖ Thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T