រកឃើញហើយ! គ្រូបង្វឹកដែលត្រូវក្លិបបណ្ដេញចេញដំបូងគេបង្អស់នៅក្របខណ្ឌ La Liga រដូវកាលនេះ

//s6.kh1.co/6f/6ffa71c2c743e3920f00d42bd4688d0b2638653e.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Valencia បានបណ្តេញគ្រូបង្វឹកលោក Marcelino Garcia Toral ដែលទើបតែដឹកនាំបាន៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះនៅក្របខណ្ឌ La Liga ។ គាត់ត្រូវបានជំនួសដោយអតីតកីឡាកររបស់ក្លិប Real Madrid និង Barcelona លោក Albert Celades ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Marcelino Garcia Toral និងលោក Albert Celades
  លោក Marcelino Garcia Toral និងលោក Albert Celades

Valencia បានយកឈ្នះក្រុម Mallorca ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេប៉ុន្តែវាគឺជាជ័យជម្នះតែមួយគត់របស់ពួកគេនៅរដូវកាលនេះដោយឈរនៅចំណាត់ថ្នាក់លេខ ១០ ក្នុងតារាង។

យ៉ាងណាក៏ដោយពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងលីគកាលពីរដូវកាលមុន ព្រមទាំងឈ្នះពានរង្វាន់ Copa del Rey និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ។

លោក Marcelino ធ្លាប់ជាគ្រូបង្វឹកដែលដឹកនាំក្រុម Valencia បានយូរជាងគេបំផុតចាប់តាំងពីលោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្រុម Arsenal បានចាកចេញកាលពីឆ្នាំ ២០១២ ។

  លោក Marcelino Garcia Toral
  លោក Marcelino Garcia Toral

ក្លិបបានប្រកាសពីការចាកចេញរបស់ Marcelino នៅលើគេហទំព័ររបស់ពួកគេនៅព្រឹកថ្ងៃនេះថា៖

"ក្លិប Valencia CF សូមជូនដំណឹងដល់លោក Marcelino García Toral អំពីការសម្រេចចិត្តរបស់ពួកគេក្នុងការបញ្ចប់ភារកិច្ចរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុមចាប់ពីថ្ងៃពុធនេះតទៅ។ ក្លិបសូមថ្លែងអំណរគុណដល់លោក Marcelino ចំពោះការខិតខំនិងការលះបង់របស់លោកក្នុងពេលដែលលោកធ្វើជាគ្រូបង្វឹកន្លងមក ហើយសូមជូនពរឱ្យលោកទទួលបានជោគជ័យនាពេលអនាគត។"

គួរបញ្ជាក់ផងដែរថាក្លិប Valencia ជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិសិង្ហបុរីលោក Peter Lim ដែលមានភាគហ៊ុន៤០ ភាគរយ ។ មហាសេដ្ឋីរូបនេះបានជួយផ្តល់ថវិកាដល់ការវិនិយោគចំនួន ៧៦ លានផោនទៅអោយក្រុមនារដូវក្តៅនេះដោយបាននាំយកកីឡាករ៤រូបមានដូចជាកីឡាករ Maxi Gomez, Denis Cheryshev, Jasper Cillessen និង Eliaquim Mangala ៕

ប្រភព៖ thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T