ស្នេហា! បើមានម្ខាងណាអស់ចិត្តហើយ ក៏ដោះលែងឱ្យគេទៅចុះ ឱបគេនៅក៏គ្មានក្ដីសុខដែរ

//s5.kh1.co/7f/7f9f0b4daf3b124eb124b55d0e0723bbd8a52139.png
ប្រលោមលោក & អប់រំ

 ១២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

មនុស្សស្រឡាញ់គ្នា ចង់បន្តនៅជាមួយគ្នា លុះត្រាតែមានចិត្តឱ្យគ្នាទាំងសងខាង តែបើស្នេហាមួយ មានតែម្ខាងដែលខំប្រឹង ចំណែកម្ខាងទៀតអស់ចិត្តទៅហើយនោះ ទោះអ្នកដែលមិនចង់បែក ខំប្រឹងព្យាយាមថែរក្សាយ៉ាងណា ក៏មិនអាចគង់វង្សបានដែរ មានតែការធ្វើចិត្ត ហើយកាត់ចិត្ត ដោះលែងគេឱ្យទៅទេ ទើបជាជម្រើសដែលល្អបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សអស់ចិត្តពីគ្នាហើយ គួរតែបែកគ្នាដោយល្អ កុំបន្តចងចិត្ត បិទសិទ្ធិសេរីភាពគ្នា កុំចំណាយពេលវេលា ទាំងដែលដឹងច្បាស់ថាមិនអាចនឹងទៅរួច ដោះលែងគ្នា ដើរផ្លូវផ្សេងគ្នា ស្វែងរកដៃគូជីវិតថ្មី ចាប់ផ្ដើមជីវិតសាជាថ្មី កុំនៅចងកម្មនឹងគ្នា កុំព្យាយាមឱបក្រសោបគ្នាទុក ព្រោះមនុស្សអស់ចិត្តហើយ ទោះបីគេនៅជាមួយយើង ក៏គេគ្មានក្ដីសុខ ចំណែកយើង ក៏កាន់តែមានទុក្ខ ឱបគេ ដូចឱបភ្លើងអីចឹង។

ទទួលស្គាល់ការពិតទៅថា ការមកជួបគ្នាគឺជានិស្ស័យ ចំណែកការបែកគ្នា ក៏ព្រោះតែអស់និស្ស័យ គេ និងយើង អាចមានសំណាងបានមកជួបគ្នា បានស្គាល់គ្នា ស្រឡាញ់គ្នាត្រឹមមួយគ្រាប៉ុណ្ណោះ តែយើង និងគេ មិនមែនជាគូជីវិតនឹងគ្នាទេ ទើបមិនអាចបន្តជាមួយគ្នារហូតពេញមួយជីវិត។ គេអាចត្រឹមតែជាមនុស្សម្នាក់ដែល ដើរឆ្លងកាត់ជីវិតយើងមួយពេលតែប៉ុណ្ណោះ ការដោះលែងគ្នា គឺជារឿងដែលល្អបំផុត។ បើដោះលែងឱ្យគេចេញទៅហើយ ក៏ត្រូវដោះលែងខ្លួនឯងពីគេដែរ កុំនៅនឹកអាល័យ រហូតដល់ធ្វើបាបខ្លួនឯង ទន្ទេញចាំឱ្យជាប់ថា " គេ និងយើង មាននិស្ស័យត្រឹមតែប៉ុណ្ណឹង "៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T