ភ្នាក់ងាររបស់ Jadon Sancho បានទៅជួបពិភាក្សាជាមួយក្រុមមួយនៅអង់គ្លេស

//s6.kh1.co/0e/0ed0c152e0593336bf81cd0ad6287c9ce2fa40a7.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ភ្នាក់ងាររបស់កីឡាករ Jadon Sancho បានជួបជាមួយក្រុមបិសាចក្រហម Manchester United ក្នុងឱកាសដោះដូរកីឡាកររដូវក្ដៅនេះបើយោងតាមលោក Michael Zorc នាយកកីឡារបស់ក្លិប Borussia Dortmund ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ មានទំនាក់ទំនងជាមួយ Manchester United ថ្មីៗនេះបន្ទាប់ពីទទួលបានជោគជ័យ ២ រដូវកាលនៅ Dortmund ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់និង បញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២៧ ដងក្នុង ៦០ ប្រកួត។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

កាលពីខែសីហាលោក Hans-Joachim Watzke នាយកប្រតិបត្តិរបស់ក្លឹប Dortmund បានបង្ហើបថាលោកបានបដិសេធអំពីសំណើទៅលើកីឡាករជម្រើសជាតិអង់គ្លេសរូបនេះពីក្លិបយក្សមួយនៅអង់គ្លេសកាលពីដើមឆ្នាំនេះ។

លោក Zorc បាននិយាយក្នុង Amazon Prime ថា៖

លោក Michael Zorc 
លោក Michael Zorc 

"រវាង Jadon Sancho និង Manchester United គឺជាប្រធានបទដ៏ក្ដៅគគុកមួយនៅពេលបច្ចុប្បន្ននេះ។"

លោក Zorc បានបន្តទៀតថា៖

"តាមអ្វីដែលខ្ញុំដឹង ភ្នាក់ងារបានប្រាប់ថាទោះបីជា Manchester United ផ្ដល់ប្រាក់ច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកយើងមិនអនុញ្ញាតឱ្យគាត់ចាកចេញនៅរដូវក្តៅនេះទេ។"

ថ្មីៗនេះកីឡាករវ័យក្មេងរូបនេះបានស្វែងរកជ័យជម្នះអោយអង់គ្លេសយកឈ្នះ ៥-៣ លើកូសូវ៉ូហើយក៏បានយល់ព្រមបន្តកុងត្រាជាមួយ Dortmund រហូតដល់ឆ្នាំ ២០២២ ។

គួររំលឹកផងដែរថា Sancho បានមកចូលរួមជាមួយ Borrusia Dortmund កាលពីឆ្នាំ ២០១៧ ក្នុងតម្លៃ ៧ លានផោនពីក្លឹប Manchester City ។

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T