អ្នកគាំទ្រ វៀតណាមម្នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែ…!! (មានវីដេអូ)

//s6.kh1.co/66/663709eb0d2adf0406bcde1c949ddfd0f3f1fe34.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ហាណូយ៖ អ្នកគាំទ្រម្នាក់នៅកីឡដ្ឋាន Hang Day ក្នុងទីក្រុងហាណូយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងទទួលរងរបួសពីភ្លើងកាំជ្រួចអំឡុងការប្រកួតក្នុងក្របខណ្ឌលីគកំពូលវៀតណាមរវាងក្លិប Hanoi FC និង Nam Dinh FC កាលពីថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/4f/4f16d33ac2888cd9c81da714ece260ca3af187c2.jpg

គ្រោះថ្នាក់នេះកើតឡើងនៅពេលដែលក្រុមម្ចាស់ផ្ទះ Hanoi FC បានយកឈ្នះ Nam Dinh FC ក្នុងលទ្ធផល ៦-១ ពេលនោះស្រាប់តែមានភ្លើងហោះមកពីផ្នែកម្ខាងទៀតធ្វើឲ្យត្រូវជើងរបស់អ្នកគាំទ្ររូបនោះ។

អ្នកគាំទ្រដែលរងរបួសនោះមានឈ្មោះថា Huyen Anh នេះបើតាមការឲ្យដឹងពីទំព័រ Facebook ផ្លូវការរបស់ក្លិប Hanoi FC ។ នាងត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ ប៉ុន្តែមិនមានប៉ះពាល់ដល់អាយុជីវិតនោះទេ។

https://s5.kh1.co/__image/w=650,h=547,q=100/7f/7f4965b9d527ee3205a2981d89b680b6f9a8dfee.jpg

គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាករបាល់ទាត់វៀតណាម (VFF) ត្រូវបាន AFC និង FIFA ពិន័យម្ដងហើយរឿងអ្នកគាំទ្ររបស់ខ្លួនយកកាំជ្រួចចូលក្នុងកីឡដ្ឋានអំឡុងការប្រកួតរបស់ក្រុមជម្រើសជាតិ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T