ស៊ីសាច់ហុតឈាមគូនេះ!! ថៃ បំបាក់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី មួយចាស់ដៃ (មានវីដេអូ)

//s5.kh1.co/15/15bb0e7f503fef5441db9808a645389fd4b4e013.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាស៊ី៖ ការប្រកួតក្នុងវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ពូល G កាលពីម្សិលមិញ ក្រុមជម្រើសជាតិបាល់ទាត់ថៃ បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ០ទល់នឹង៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/ab/abc3991a4461f05d60e9d1c31eb0d7496030901b.jpg

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Karno ក្នុងរដ្ឋធានីហ្សាកាតា ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាសរុប ១១ ៦១៩ នាក់។

៣គ្រាប់របស់ថៃរកបានដោយខ្សែប្រយុទ្ធពាក់អាវលេខ៧ Suparchok Sarachat ២គ្រាប់ និង១គ្រាប់ទៀតតាមរយៈបាល់ពិន័យ ១១ម៉ែត្រដែលសម្រេចទីដោយខ្សែការពារឆ្វេង Theerathon Bunmathan។

https://s5.kh1.co/__image/w=650,h=434,q=100/4a/4a4493e275bfdaf2eece1f23715819971fd03a7c.jpg
https://s5.kh1.co/__image/w=650,h=434,q=100/1d/1d8a1554c22d977bffe5aa0cf64da57824e7ec63.jpg

ចំណែកឯមួយគូទៀតក្នុងពូល G ដែលនោះគឺម៉ាឡេស៊ី បានបរាជ័យក្រោមថ្វីជើង អារ៉ាប់រួមក្នុងផ្ទះខ្លួនឯង ដោយលទ្ធផល ១ទល់នឹង២។

គួរឲ្យដឹងដែរថា សម្រាប់ជំនួបរវាងឥណ្ឌូនេស៊ី និងថៃមានការយាមកាម និងការពារសុវត្ថិភាពតឹងរឹងមែនទែន រហូតមានការដាក់ពង្រាយរថពាសដែក ក្រោយពីការប៉ះទង្គិចគ្នាខ្លាំងពីសំណាក់អ្នកគាំទ្រអំឡុងការប្រកួតរវាងឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី នៅថ្ងៃទី០៥ ខែកញ្ញា៕

https://s5.kh1.co/__image/w=650,h=453,q=100/d5/d5a945551573f3abf5ff0a05269aaf48a426a929.jpg

សូមទស្សនាវីដេអូ Highlight រវាងការប្រកួត ឥណ្ឌូនស៊ី និងថៃ នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T