ញាក់សាច់! ការប្រកួតរវាងអង់គ្លេសនឹងកូសូវ៉ូយប់មិញស៊ុតបញ្ចូលទីគ្នាដូចទឹកបាក់ទំនប់(មានវីដេអូ)

//s6.kh1.co/51/5164588feb94a8264e089559ae257fce719052a0.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ ក្រុមតោកំណាចអង់គ្លេសបានបើកទ្វារកីឡាដ្ឋាន Wembly ស្វាគមន៍ក្រុមភ្ញៀវកូសូវ៉ូក្នុងការប្រកួតជម្រុះយូរ៉ូ២០២០ ដោយក្នុងការប្រកួតនោះគេសង្កេតឃើញថាមានគ្រាប់បាល់រហូតដល់ទៅ៨គ្រាប់បានកើតឡើង ដោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះអង់គ្លេសបានយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល ៥-៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=366,q=100/22/22888a7fd4a3b58b635993c5a00bf0f4038094ca.jpg

លទ្ធផលនេះធ្វើឱ្យអង់គ្លេសឈរនៅកំពូលតារាងពូល A ដោយទទួលបានកំណត់ត្រាឈ្នះ ១០០ ភាគរយក្នុង៤ ប្រកួតខណៈដែលសាធារណរដ្ឋឆែកបានឡើងមកឈរនៅលេខ ២ វិញដោយឈ្នះ ៣-០ លើម៉ុងតេណេហ្គ្រោ។

នៅដើមតង់ទី១ខ្សែការពារអង់គ្លេសកីឡាករ Michael Keane បានបង្កកំហុសដោយបណ្ដោយអោយក្រុមភ្ញៀវរកបាន១គ្រាប់ត្រឹមនាទីទី១ ប៉ុន្តែមិនបានប៉ុន្មានក្រុមម្ចាស់ផ្ទះបានវាយបកយ៉ាងសន្ធាប់មកវិញដោយរកបាន៥គ្រាប់ក្នុងតង់ទី១ ដោយគ្រាប់តាមស្មើ រកបានដោយកីឡាករ Raheem Sterling នៅនាទីទី៨ គ្រាប់ទី២ ដោយខ្សែប្រយុទ្ធ Harry Kane និងគ្រាប់ទី៣ជាការស៊ុតបញ្ចូលទីខ្លួនឯងដោយខ្សែការពារក្រុមកូសូវ៉ូកីឡាករ Mergim Vojvoda នៅនាទីទី៣៨ បានត្រឹម៦នាទីក្រោយមកកីឡាករ Jadon Sancho ជាអ្នកបន្ថែមគ្រាប់ទី៤អោយអង់គ្លេសនៅនាទី៤៤ ចំណែកឯគ្រាប់ទី៥រកបានដោយកីឡាករ Jadon Sancho ដដែលនៅចុងតង់ទី១ក្នុងនាទី៤៥+១។

https://s6.kh1.co/__image/w=650,h=488,q=100/24/24ca59dea668821dfaddc995253113018c7f270d.jpg

ចូលដល់តង់ទី២បាន៤នាទីក្រុមភ្ញៀវមានឳកាសរកបានគ្រាប់ទី២របស់ខ្លួនដោយកីឡាករ Valon Berisha លុះមកដល់នាទីទី៥៥ក្រុមភ្ញៀវរកបាន១គ្រាប់ទៀតដោយបាល់ពិន័យ១១មែត្រ៉ដែលបង្កកំហុសដោយខ្សែការពាររបស់ក្រុម Manchester United កីឡាករ Harry Maguire​ ធ្វើអោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល៥ទល់នឹង៣៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាស្វិតស្វ៉ាញយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T