Tottenham សង្ឃឹមក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះ ពីក្លឹប Juventus នៅខែមករាខាងមុខ

//s5.kh1.co/10/10b041862dd755ffece4e7c266fd1b7face03aa0.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur សង្ឃឹមថានឹងអាចចុះហត្ថលេខានាំយកកីឡាករ Paulo Dybala ពីក្លឹប Juventus បាននៅខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាមានរយៈពេលជាងមួយសប្តាហ៍ហើយបន្ទាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះបានបិទទ្វារ ប៉ុន្តែប្រិយមិត្តបាល់ទាត់ជុំវិញពិភពលោកកំពុងរង់ចាំការបើកទីផ្សារដោះដូរកីឡាករសាជាថ្មីម្ដងទៀតនៅខែមករា។

ការចាកចេញរបស់ Paulo Dybala ពីក្រុម Juventus មិនជោគជ័យនោះឡើយអំឡុងពេលរដូវកាលដោះដូរកីឡាករកន្លងទៅនេះ។ ការបរាជ័យក្នុងការចាកចេញនោះគឺដោយសារលោក​ Sarri ដោយ Dybala ត្រូវបានក្លឹបជាច្រើនទាក់ទងរូបគេរួមទាំង Tottenham ផងដែរ។

  កីឡាករ Paulo Dybala
  កីឡាករ Paulo Dybala

គួររំលឹកផងដែរថាកុងត្រារបស់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនរូបនេះនឹងបញ្ចប់ក្នុងឆ្នាំ២០២២ខាងមុខនេះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T