សង្សារ HyunA ធ្វើឲ្យហ្វេនស្ទើរស្លុតចិត្ត ក្រោយឃើញលោកពាក់ស្រោមជើង ម៉ូតកំពូលបែកស្លុយ!

//s6.kh1.co/b7/b7eefb7db56e704bfe7c4ebd8aeb951b88ae84cb.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រុស E’Dawn ដែលគេស្គាល់ថាជាមិត្តប្រុសបណ្តូលចិត្ត របស់តារាចម្រៀងស្រីចាស់វស្សា HyunA បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ប្លែកភ្នែកភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញតារាប្រុសរូបនេះ បានបង្ហោះរូបថតមិនប៉ុន្មានសន្លឹក នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កន្លងមកប្រិយមិត្តគាំទ្រភាគច្រើន ប្រាកដជាបានដឹងមកហើយថា ​E’dawn គឺជាតារាចម្រៀងប្រុសម្នាក់ ដែលចូលចិត្តលេងស្ទាយ៍ម៉ូតសម្លៀកបំពាក់ និងស្ទាយ៍តុបតែងខ្លួនខុសប្លែកពីគេ ដោយឡែក លើកនេះ E’dawn ក៏កាន់តែលេងស្ទាយ៍ថ្មីប្លែកបន្ថែមទៀត ទៅលើម៉ូតស្រោមជើងរបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែមានភាពស្រឡាំងកាំងថែមមួយកម្រិតទៀត។

ជាកស្តែង តាមរយៈរូបថតជាច្រើនសន្លឹករបស់ E’Dawn បានឲ្យឃើញថា លោកបានលេងស្ទាយ៍ពាក់ស្បែកជើងផ្ទាត់ធម្មតាៗ ប៉ុន្តែក្រឡេកមកមើលការលេងស្ទាយ៍ស្រោមជើងឯណេះវិញគឺមិនធម្មតានោះទេ ពោលគឺលោកបានពាក់ស្រោមជើងកវែងត្រឹមកំភួនជើង និងបានកាត់ចោលនូវផ្នែកខាងមុខស្រោមជើងនោះចោល ដោយមើលទៅពិតជាចម្លែកប្លែកភ្នែកខ្លាំងមែនទែន។

តួយ៉ាង បើទោះបីជាការលេងស្ទាយ៍តុបតែងខ្លួនរបស់ E’Dawn មានភាពថ្មីចែសនិងស្មុគស្មាញខ្លាំងយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនក៏បានព្យាយាមយល់ ពីចំណង់ចំណូលចិត្តនៃការលេងស្ទាយ៍របស់លោកផងដែរ៕  

E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T