ភ្នំពេញ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការរៀបចំពីសំណាក់លោក Anthony Tan នាយកប្រតិបត្តិនៃ DrMap កម្ពុជានៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (SGMC) បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានជាផ្លូវការលើកដំបូងរបស់ខ្លួន ដែលរៀបចំធ្វើឡើងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខមាលភាពដ៏ទំនើបរបស់ខ្លួននៅឯអគារដឹប្រ៊ីដស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Anthony Tan បានមានប្រសាសន៍ថា៖
“គោលបំណងនៃកម្មវិធីសន្និសីទសារព័ត៌មានរបស់យើងនៅថ្ងៃនេះគឺដើម្បីបង្ហាញអំពីក្រុមវេជ្ជបណ្ឌិតដែលមានជំនាញឯកទេសពិសេសរបស់យើង និងជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីនឹងបើកដំណើរការនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយយើងនឹងចាប់ផ្ដើមទទួលអតិថិជន និងអ្នកជំងឺដើម្បីផ្ដល់ជូននូវ សេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងទំនើបរបស់យើង”។
លោក Tan បានមានប្រសាសន៍បន្តទៀតថា៖
“យើងពិតជាមានមោទនភាពចំពោះកិច្ចការដែលយើងបានធ្វើ និងចំពោះកិច្ចការដែលយើងគ្រោងនឹងធ្វើដោយការបង្កើត SGMC នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់យើងទៅលើផ្នែកថែទាំវេជ្ជសាស្រ្ត និងសុខមាលភាពគ្រប់ផ្នែកផងដែរ។ ទាំងប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាពីមុនតែងតែធ្វើដំណើរទៅក្រៅប្រទេសដើម្បីទៅទទួលសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាព ប៉ុន្តែចាប់ពីពេលនេះពួកគាត់អាចទទួលបានសេវាកម្មប្រកបដោយគុណភាពកម្រិតដូចនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងទីក្រុងភ្នំពេញតែម្ដង។ SGMC នឹងផ្ដល់នូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពគ្រប់ផ្នែក ដែលមានចាប់ពីសេវាកម្ម វេជ្ជសាស្រ្តទូទៅ ពិនិត្យសុខភាព និងការថតឆ្លុះធ្វើរោគវិនិច្ឆ័យ សេវកម្មសុខភាពស្រ្តី ផ្នែកកែសម្ផស្ស ការវះកាត់ទូទៅ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការព្យាបាលដោយអ៊ីយ៉ុងអវិជ្ជមាន និងកាំរស្មី អ៊ីនហ្រ្វា (NIFI) ការព្យាបាលដោយប្រើកំអែខ្សាច់ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV និងសេវាកម្មអាហារូបត្ថម្ភជាដើម។ គោលបំណងសំខាន់បំផុតរបស់យើង គឺដើម្បីផ្ដល់សេវាកម្មថែទាំវេជ្ជសាស្រ្តឈានមុខគេស្របទៅតាមស្តង់ដារឯកទេស និងទឹកចិត្តដ៏ល្អប្រពៃរបស់វេជ្ជបណ្ឌិតជំនាញឯកទេសសិង្ហបុរី និងកម្ពុជា ព្រមទាំងដើម្បីពាំនាំមកនូវសេវាកម្មសុខុមាលភាពវេជ្ជសាស្រ្តសិង្ហបុរីពេញលេញជូនដល់ប្រទេសកម្ពុជាផងដែរ”។

SGMC គោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទដ្ឋានសុវត្ថិភាព និងក្រមសីលធម៌ខ្ពស់បំផុត។ លោក វេជ្ជបណ្ឌិត Roy Koh Kiok Miang ដែលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធសរសៃប្រសាទ និងជាសមាជិកនៃគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ SGMC ដែលគ្រប់គ្រងទៅលើផ្នែកក្រមសីលធម៌ និងបទដ្ឋានវេជ្ជសាស្រ្តបានគូសបញ្ជាក់ថា៖
“ការផ្ដល់សេវាកម្មជូនអតិថិជនរបស់យើង និងជួយឱ្យពួកគាត់ទទួលបានសុខុមាលភាពដ៏ល្អមិនត្រឹមតែជាបុព្វសិទ្ធិមួយប៉ុណ្ណោះទេ ប៉ុន្តែក្រុមការងារទាំងអស់របស់យើងនៅ SGMC បានចាត់ទុកការផ្ដល់សេវាកម្មរបស់យើងជូនអតិថិជនជាទំនួលខុសត្រូវមួយផងដែរ។ ក្នុងនាមជាមជ្ឈមណ្ឌលវិជ្ជសាស្រ្ត យើងសូមធានាថា រាល់ពិធីសារ និងនីតិវិធីសុទ្ធតែប្រកបទៅដោយក្រមសីលធម៌ខ្ពស់ អនុវត្តតាមនីតិវិធីវេជ្ជសាស្រ្ត និងអ្នកជំងឺ ព្រមទាំងបទដ្ឋានសុវត្ថិភាពផងដែរ។ លើសពីនេះទៅទៀត មុនពេលនីតិវិធីថ្មីណាមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដាក់អនុវត្ត និងដាក់ឱ្យប្រើប្រាស់ SGMC ធ្វើការត្រួតពិនិត្យយ៉ាងលម្អិតល្អន់បំផុតដើម្បីធានាថា រាល់បទដ្ឋានទាំងអស់សុទ្ធតែត្រូវបានគោរពយ៉ាងម៉តចត់”។

ក្រៅពីវេជ្ជបណ្ឌិត Koh គណៈកម្មាធិការវេជ្ជសាស្រ្ត រួមមាន វេជ្ជបណ្ឌិត Mark L. Gordon ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពេញអ័រម៉ូន (Interventional Endocrinology Specialist) និងជាប្រធានក្រុមនាយកផ្នែកវេជ្ជសាស្រ្តរបស់ DrMap ផងដែរ។


លោក Anthony បានគូសបញ្ជាក់បន្ថែមទៀតថា៖
“យើងជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តដែលមានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបទដ្ឋានសុវត្ថិភាព និងសុខុមាលភាពតាមរយៈ DrMap ដែលជាប្រភពដំបូងគេនៃការរៀបចំនីតិវិធី។ គណៈកម្មាធិការវេជ្ជសាស្រ្តរបស់យើងធ្វើការត្រួតពិនិត្យ និងអនុម័តជាចុងក្រោយដើម្បីធានាថាបទដ្ឋានជាតិ និងអន្តរជាតិត្រូវបានគោរពយ៉ាងត្រឹមត្រូវបំផុត”។
ក្រុមអ្នកសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយបានទទួលព័ត៌មានពិសេសពាក់ព័ន្ធនឹងសារៈសំខាន់នៃ ការពិនិត្យជំងឺមហារីកស្បូនដោយវេជ្ជបណ្ឌិតក្នុងប្រទេស Setheka Yin និងការពន្យល់អំពីការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV (hydration therapy) ព្រមទាំងអំពីអត្ថប្រយោជន៍នៃវិធីព្យាបាលនេះចំពោះសុខភាព និងសុខមាលភាពរយៈពេលវែងពីសំណាក់វេជ្ជបណ្ឌិតអន្តរជាតិរបស់យើងគឺ វេជ្ជបណ្ឌិត Jason Phan និងវេជ្ជបណ្ឌិត Alison Gordon មកពីសហរដ្ឋអាមេរិក។ សនិ្នសីទនេះ បានបិទបញ្ចប់ដោយមានការដើរទស្សនាមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ដែលបង្ហាញដល់អ្នកចូលរួមអំពីសម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើបជាច្រើន និងមជ្ឈមណ្ឌលដែលត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ ព្រមទាំងពិសាអាហារថ្ងៃត្រង់ដែលជាអាហារសុខភាពពី Pure Bar និងកាហ្វេសុខភាពនៅក្នុងមជ្ឈមណ្ឌលនេះផ្ទាល់ ដែលនឹងចាប់ផ្ដើមបើកបម្រើទាំងអតិថិជនរបស់ SGMC និងសាធារណៈជនទូទៅចាប់ពីថ្ងៃទី០៦ ខែកញ្ញានេះតទៅ។ Pure Bar ផ្ដល់នូវអាហារប្រកបដោយឱជារស សម្បូរជីវជាតិ និងផ្ដល់នូវសុខភាពដល់សហគមន៍ទាំងមូល ព្រមទាំងផ្តល់នូវតម្លៃកម្មវិធីពិសេសទៅលើមុខម្ហូប និងភេសជ្ជៈរហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។


ដោយប្រកាន់ខ្ជាប់នូវគោលបំណងរបស់ SGMC ដើម្បីក្លាយជាគោលដៅនៃរបៀបរស់នៅប្រកបដោយសុខុមាលភាព ផ្នែកផ្សេងៗនៃអគារមជ្ឈមណ្ឌលនេះត្រូវបានតុបតែង ឬរចនា ដោយអ្នករចនាកម្ពុជា សិង្ហបុរី និងជប៉ុន។ កត្តានេះគូសបញ្ជាក់អំពីវិធីសាស្រ្តសុខុមាលភាពគ្រប់ផ្នែកដែលបរិយាកាសនៅ SGMC ក៏ជាកត្តាដ៏សំខាន់មួយដើម្បីធ្វើឱ្យការរស់នៅប្រកបដោយភាពសុខដុមផងដែរ។
ដោយផ្អែកទៅលើជំនឿថា ពលរដ្ឋគ្រប់រូបសមនឹងទទួលបានសេវាកម្មថែទាំល្អប្រសើរប្រកបដោយទំនុកចិត្តខ្ពស់ ទើប SGMC អនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំ សុខភាពគុណភាពខ្ពស់ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងពិធីសារផ្អែកលើភ័ស្តុតាង។ ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី វេជ្ជបណ្ឌិតជំនាញផ្នែកឆ្លុះកាំរស្មីអ៊ិច និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍មកពីប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសកម្ពុជា ដែលសុទ្ធតែបានទទួលស្គាល់ជាអន្តរជាតិជាអ្នកឯកទេសនៅក្នុងផ្នែកវេជ្ជសាស្រ្តនីមួយៗរបស់ខ្លួន។
ដោយសង្កត់ធ្ងន់ទៅលើឱសថ និងការព្យាបាលការពារ និងបង្កើតកោសិកាថ្មី សេវាកម្ម SGMC ត្រូវបាន កសាងដើម្បីទទួលបាលសុខមាលភាពទៅលើគ្រប់ផ្នែក រៀបចំឡើងដើម្បីផ្ដល់នូវសុខភាពល្អសម្រាប់គ្រប់សរីរាង្គទាំងអស់ ដោយមិនគ្រាន់តែព្យាបាលទៅលើរោគសញ្ញាដែលមានលក្ខណៈធ្ងន់ធ្ងរឡើយ។
ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ SGMC នឹងបើកបម្រើសាធារណជនសម្រាប់សេវាកម្ម វេជ្ជសាស្រ្តទូទៅ ការពិនិត្យសុខភាព និងសេវាថែទាំសុខភាពទូទៅ។ សេវាកម្មសុខុមាលភាព វេជ្ជសាស្រ្តបន្ថែមនឹងត្រូវធ្វើឡើងជាដំណាក់កាលដើម្បីធានាថា ការថែទាំអ្នកជំងឺទទួលបាននូវ លទ្ធផលល្អប្រសើរ និងជាទីពេញចិត្ត។ នៅត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា កញ្ចប់សេវាកម្មសុខុមាលភាព និងសេវាកម្មព្យាបាលពេញលេញរបស់ SGMC នឹងមានផ្ដល់ជូនសម្រាប់សហគមន៍ទាំងមូលនៅក្នុងប្រទេសកម្ពុជា។ SGMC មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងគោលដៅនៃការរស់នៅប្រកបដោយសុខុមាលភាពដំបូងគេ និងល្អជាងគេនៅក្នុងប្រទេសកម្ពុជា៕



