ច្បាស់ការហើយ! គីម ចាន់ឌី សម្រេចដើរចេញពីសិល្បៈ ហើយវិលទៅរៀនបន្តនៅមហាវិទ្យាល័យវិញ

//s6.kh1.co/e7/e7d04c940b8b13a0cac37cd4b25d77d2d740e015.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅពេលនេះ ព័ត៌មានច្បាស់ការបានចេញពីមាត់របស់មេធាវីនាង Goo Hye Sun ហើយ អំពីការចាកចេញពីសិល្បៈ បន្ទាប់ពីមានរឿងរ៉ាវលែងលះគ្នាជាមួយអតីតស្វាមីលោក Anh Jae Hyun។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មេធាវីលោក Jung Kyung Suk តំណាងឲ្យនាង Goo Hye Sun បាននិយាយថាបែបនេះថា៖ 

“នាង Goo Hye Sun នឹងឈប់សម្រាកដោយគ្មានការកំណត់ពីសិល្បៈកូរ៉េ បន្ទាប់ពីនាងបានចេញផ្សាយនូវអត្ថបទរបស់ខ្លួនដែលមានចំណងជើងថា “I am Your Pet”។ ហើយថ្មីៗនេះ នាងកំពុងតែត្រៀមខ្លួន ត្រលប់ទៅរៀនបន្តនៅមហាវិទ្យាល័យវិញ”។

ម៉្យាងវិញទៀត ទាក់ទងនឹងការលែងលះរបស់នាង Goo Hye Sun និងលោក Anh Jae Hyun មេធាវីបានទម្លាយរឿងមួយ ធ្វើឲ្យអ្នកគាំទ្រអាណិតតារាស្រីរូបនេះស្ទើរតែខ្លោចចិត្តថា នាង Goo Hye Sun នៅតែចង់បន្តជីវិតអាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមី។

ទោះជាយ៉ាងណាក្តី រឿងរ៉ាវរបស់នាង Goo Hye Sun ដល់ដំណាក់កាលនេះទៅហើយ គ្មានអ្វីអាចបកក្រោយដើម្បីឲ្យរឿងប្រសើរឡើងនោះទេ ដូច្នេះហើយអ្នកគាំទ្រមានតែជូនពរនាងឲ្យឆាប់ជាពីរបួសបេះដូងនេះតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Goo Hye Sun
Goo Hye Sun
Goo Hye Sun
Goo Hye Sun
Goo Hye Sun
Goo Hye Sun
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T