ប្លែកភ្នែក! លើកទីមួយឃើញ អ៊ីវ៉ា ស្លៀកពាក់បែបនេះ ពិតជាស៊ិចស៊ីនិងក្មេងខ្លាំង

//s4.kh1.co/65/65aa880d8510247819f5dd15995558716abf9880.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា កាន់តែមានប្រជាប្រិយភាព ដូច្នេះហើយការងារសិល្បៈរបស់នាង ក៏មានភាពមមាញឹកស្ទើរតែដកឃ្លាមិនរួចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ក្រោយឃើញតារាស្រីរូបនេះ តុបតែងខ្លួនយ៉ាងប្លែក សម្រាប់ឡើងឆាកតន្ត្រីក្នុងកម្មវិធីមួយ។

ក្នុងនោះដែរ កញ្ញា អ៊ីវ៉ា បានស្លៀកសំពត់ខ្លី ជាមួយអាវស បែបសិស្សសាលា ដែលមើលទៅពិតជាប្លែកភ្នែកមែនទែន។ ហើយជាពិសេសនោះ សម្រាប់មួយឈុតនេះពិតជាស៊ិចស៊ី ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនតាមសម្លឹកមើលមិនដាក់ភ្នែកនោះទេ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជនក៏ដូចជាអ្នកគាំទ្រឃើញកញ្ញា អ៊ីវ៉ា តែងខ្លួនបែបនេះ ក៏ប៉ុន្តែនាងក៏ទទួលបានពាក្យសរសើរ ពីសំណាក់អ្នកគាំទ្រ អំពីរូបសម្រស់នាង និងបាននិយាយថាមួយឈុតនេះ ពិតជាសាកសមនឹងនាងខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T