អ្នកណាខ្លះ នឹក G-dragon ? ខែក្រោយលោកវិលចូលសិល្បៈវិញហើយ ក្រោយបញ្ចប់ការហ្វឹកហាត់ទាហានរួចរាល់

//s6.kh1.co/b8/b872231d876cec1b4516fd9e4671773079105a8c.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ចាប់តាំងពីថ្ងៃទី ១៨​ ខែកុម្ភៈ ឆ្នាំ ២០១៨ លោក G-Dragon ដែលជាសមាជិកក្រុម Bigbang បានផ្អាក់ពីការងារសិល្បៈមួយរយៈដើម្បីចូលខ្លួន មកហ្វឹកហាត់ទាហាន។ ហើយការហ្វឹកហាត់ទាហាននេះ ត្រូវបានគេរំពឹងទុកថា លោក G-Dragon នឹងបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែកាលពីថ្មីៗនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ទើបតែចេញច្បាប់ថ្មី ដោយមានការកាត់បន្ថយពេលវេលា នៃការហ្វឹកហាត់ទាហាន ដូច្នេះហើយ ដោយសារតែបែបនេះ ទើបលោក G-Dragon ត្រូវបានគេរំពឹងទុកម្តងទៀត ថាលោកនឹងបំពេញតួនារីរបស់ខ្លួនចប់សព្វគ្រប់នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ ឆាប់ៗដ៏ខ្លីខាងមុខនេះវិញ។

យ៉ាងណាមិញ សម្រាប់ព័ត៌មាននេះ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមែនទែន ព្រោះថាពួកគេបានទន្ទឹងរង់ចាំការវិលត្រលប់របស់លោកអស់រយៈពេលជាយូរណាស់មកហើយ។ ហើយអ្នកគាំទ្រក៏រំពឹងទុកថា បន្ទាប់ពីលោក G-Dragon ឈានជើងចូលសិល្បៈវិញ រូបលោកនឹងបញ្ចេញបទចម្រៀងថ្មី ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រក្នុងពេលឆាប់ៗផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T