ការលើកឡើងរបស់អ្នកគាំទ្រ!! ក្រោយអវត្តមានខ្សែប្រយុទ្ធកំពូល ២រូបក្នុងបញ្ជីឈ្មោះបឋមក្រុមជម្រើសជាតិ

//s4.kh1.co/ff/ff733be546982e1d3be7e9fea9f54825ca28d4c7.jpg
កីទ្បា

 ២៩-សីហា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញឈ្មោះបឋមកីឡាករទាំង ៣៥រូប ដើម្បីហ្វឹកហាត់ត្រៀមចូលរួមការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification ជុំទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បញ្ជីឈ្មោះបឋមទាំង ៣៥រូប (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
បញ្ជីឈ្មោះបឋមទាំង ៣៥រូប (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

នៅក្នុងបញ្ជីឈ្មោះកីឡាករទាំង ៣៥រូបនោះគេមិនឃើញមានឈ្មោះខ្សែប្រយុទ្ធជួរមុខក្នុងក្រុមជម្រើសជាតិ ២រូបគឺកីឡាករ ចាន់ វឌ្ឍនាកា របស់បឹងកេត និងប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀងឡើយ។ ប៉ុន្តែគេ ឃើញមានឈ្មោះខ្សែប្រយុទ្ធវ័យក្មេងជាច្រើនដូចជា សៀង ចន្ធា, ទៀត គឺមហេង និង ស៊ិន កក្កដា ជាដើម។ គេក៏សង្កេតឃើញមានការត្រឡប់មកវិញនូវអ្នកចាំទី ស៊ូ យ៉ាទី និងខ្សែបម្រើ ហូយ ផល្លីនផងដែរ ក្រោយមិនត្រូវបានកោះហៅកាលពីជម្រុះជុំទី១។

កីឡាករ ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
កីឡាករ ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

ជាមួយនឹងការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Felix Dalmas នេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសម្ដែងនូវការពេញចិត្ត រីឯអ្នកគាំទ្រខ្លះទៀតក៏បានសម្ដែងនូវការមិនពេញចិត្តតាមរយៈការបញ្ចេញមតិទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់បាល់ទាត់កម្ពុជា និងការចែករំលែករូបភាពជាដើម។

លោក Felix Dalmas (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
លោក Felix Dalmas (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

គួរបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា និងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមជម្រើសជាតិហុងកុង ដែលជាជំនួបដំបូងក្នុងការជម្រុះជុំទី២ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទី ខណៈសំបុត្រកំពុងតែដាក់លក់នៅបញ្ជោរមុខពហុកីឡដ្ឋានជាតិ៕

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T